ចិត្តបុណ្យណាស់! ឧកញ៉ា ឡេង ប្រុស ឧបត្ថម្ភថវិកា ១០លានរៀលដល់កីឡាករ ឡុង ជិន សង់ផ្ទះឡើងវិញ
- 2022-06-26 01:09:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសល់ពេល 100 ថ្ងៃ, 0 ម៉ោង, 0 នាទី, 0 វិនាទី
ចិត្តបុណ្យណាស់! ឧកញ៉ា ឡេង ប្រុស ឧបត្ថម្ភថវិកា ១០លានរៀលដល់កីឡាករ ឡុង ជិន សង់ផ្ទះឡើងវិញ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ផ្ទះរបស់កីឡាករ ឡុង ជិន បានដួលរលំខ្ទេចអស់ដោយគ្រោះធម្មជាតិ បន្ទាប់ពីមានខ្យល់កន្ទ្រាក់ស្ថិតនៅ ភូមិអន្លង់ខ្លែង ឃុំសំបួរមាស ស្រុកមុខកំពូលខេត្តកណ្ដាល។ បន្ទាប់ពីឃើញផ្ទះរបស់អ្នកលេងគុនខ្មែររូបនេះបានរងគ្រោះដូចនេះ មិនបង្អង់យូរលោក ឧកញ៉ា ឡេង ប្រុស និងលោកជំទាវបានចំណាយថវិកាផ្ទាល់ខ្លួនភ្លាមៗ ដើម្បីជួយដល់កីឡាករខាងលើចំនួន ១០ លានរៀល ដើម្បីជួយដល់ការសង់ផ្ទះឡើងវិញ។
អ្នកលេង គុន ខ្មែរ ឡុង ជិន គឺជាកីឡាករប្រដាល់ម្នាក់ដែលឈរលើសង្វៀនជាង ១០ឆ្នាំ ហើយកំពុងទទួលបានប្រជាប្រិយភាព ពីអ្នកនិយមគុនខ្មែរ ខណៈដែលលោកក៏ធ្លាប់ជាម្ចាស់ខ្សែក្រវាត់ប្រាក់នៅស្ថានីយទូរទស្សន៍ PNN ផងដែរ៕