ប្រវត្តិដំបូងនៃការកកើតអាស៊ាន រហូតមានដល់ ១០ប្រទេសសព្វថ្ងៃនេះ!

  • 2022-06-27 08:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ នៅទីក្រុងបាងកក ប្រទេសថៃ ដោយមានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អាស៊ាន (Bangkok Declaration) ដោយបិតាស្ថាបនិកនៃអាស៊ានរួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។ បន្ទាប់មក ប្រ៊ុយណេ ដារូសាឡឹម បានចូលរួមនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៨៤ វៀតណាមនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ ឡាវ និងមីយ៉ាន់ម៉ា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ១៩៩៧ និងប្រទេសកម្ពុជានៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩៩ ដែលបង្កើតបានជាប្រទេសសមាជិកអាស៊ានទាំង១០ សព្វថ្ងៃនេះ។

នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ បានអង្គុយជាមួយគ្នានៅសាលធំនៃអគារក្រសួងការបរទេសនៅទីក្រុងបាងកក ប្រទេសថៃ ហើយបានចុះហត្ថលេខាលើឯកសារមួយ។ ដោយសារឯកសារនោះ បានសម្រេចបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

រដ្ឋមន្ត្រីការបរទេសទាំង ៥រូបដែលបានចុះហត្ថលេខាលើឯកសារបង្កើតអាស៊ាន រួមមាន លោក Adam Malik នៃប្រទេសឥណ្ឌូនេស៊ី លោក Narciso R. Ramos នៃប្រទេសហ្វីលីពីន លោក Tun Abdul Razak នៃប្រទេសម៉ាឡេស៊ី លោក S. Rajaratnam នៃប្រទេសសិង្ហបុរី និង លោក Thanat Khoman នៃប្រទេសថៃ៕

ប្រភព ៖ ASEAN website

ប្រែសម្រួល ៖ សង្ហា

អត្ថបទពេញនិយម