អាចម៍ផ្កាយ 2011 ES4​​ អង្កត់ផ្ចិត ២២ ដល់​៤៩​ម៉ែត្រ តែងហោះកាត់ផែនដីរៀងរាល់ ៩ឆ្នាំម្ដងក្នុងចម្ងាយកៀកបំផុត

  • 2022-06-28 02:19:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​អវកាស​ NASA បាន​ឲ្យ​ដឹង​​ថា មាន​អាចម៍​ផ្កាយ​ដែល​មាន​អង្កត់​ផ្ចិត​ពី​២២ ដល់​៤៩​ម៉ែត្រ​ តែងហោះ​កាត់​ភព​ផែនដី​របស់​យើង​ក្នុងចម្ងាយដ៏កៀកបំផុត។​

អាចម៍​ផ្កាយ​នេះ​មាន​ឈ្មោះ​ថា​ 2011 ES4​​ នឹង​មក​កៀក​ផែន​ដី​បំផុត​ក្នុង​ចម្ងាយ​ជាង​៧០០០០​គីឡូម៉ែត្រ​ ពោល​គឺ​កៀក​ជាង​ចម្ងាយ​របស់​ព្រះ​ចន្ទ​ និង​ផែន​ដី​ទៅ​ទៀត​។​ យ៉ាង​ណា​ NASA អះអាង​ថា​វា​នឹង​មិន​ហោះ​មក​បុក​ផែនដី​នោះ​ទេ​គ្រាន់​តែ​ហោះ​កាត់​ប៉ុណ្ណោះ។​

អង្គការ​អវកាស​ដដែល​អះអាង​ថា​អាចម៍​ផ្កាយ​ 2011 ES4​​ មាន​ល្បឿន​ ៨,១៦​គីឡូម៉ែត្រ​ក្នុង​១​វិនាទី។​ វា​ត្រូវ​បាន​គេ​រក​ឃើញ​កំណត់​អត្តសញ្ញាណ​បាន​ដំបូង​កាល​ពី​៩​ឆ្នាំ​មុន​ និង​ហោះ​កាត់​ផែន​ដី​រៀងរាល់​៩​ឆ្នាំ​ម្ដង៕

ប្រភព៖ NASA   អត្ថបទ៖ សៀនហួរ