ផ្លូវការ! Man City នាំយកអ្នកចាំទីមួយរូបពីក្លឹបអាល្លឺម៉ង់
- 2022-07-01 12:46:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ! Man City នាំយកអ្នកចាំទីមួយរូបពីក្លឹបអាល្លឺម៉ង់
ចន្លោះមិនឃើញ
ក្លឹប Manchester City បានធ្វើការប្រកាសជាផ្លូវការនាំយកអ្នកចាំទី Stefan Ortega Moreno ពីក្លឹបអាល្លឺម៉ង់ Arm. Bielefeld នៅក្នុងថ្ងៃនេះ។
Ortega បានព្រមព្រៀងចុះកុងត្រាជាមួយ Man City រយៈពេល៣ឆ្នាំចាប់ពីរដូវកាលថ្មី រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ខាងមុខ។
ក្លឹបអង់គ្លេសបានមកយកកីឡាកររូបនេះដោយ Free Transfer ក្រោយអ្នកចាំទីរូបនេះបានដាច់កុងត្រាជាមួយក្លឹបអាល្លឺម៉ង់ខាងលើ។
Ortega នឹងជាអ្នកចាំទីដៃទី២ របស់ Man City ខណៈ Zack Steffen ជាអ្នកចាំទីដៃទី២ របស់ក្លឹបសព្វថ្ងៃនេះនឹងចាកចេញទៅក្លឹបផ្សេងក្នុងលក្ខខ័ណ្ឌខ្ចីជើង៕