ចិន តេស្ត ផ្កាយរណប 6G ដំបូងបង្អស់លើលោក ជោគជ័យ គ្រោងដាក់ឱ្យប្រើប្រាស់ នៅក្នុងឆ្នាំ ២០៣០

  • 2025-02-04 08:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

China Mobile ដែលជាក្រុមហ៊ុនទូរស័ព្ទ របស់ចិន មានអ្នកប្រើច្រើនបំផុតនៅលើពិភពលោក អះអាងថា បានបាញ់សាកល្បងផ្កាយរណប 6G បានដោយជោគជ័យ។ ផ្កាយរណបនេះ ត្រូវបាន China Mobile បញ្ជាក់ថា ជាផ្កាយរណប 6G ដំបូងគេបង្អស់នៅលើ ពិភពលោក។

ប្រព័ន្ធ 6G មិនទាន់ត្រូវបានទទួលស្គាល់ និង កំណត់អំពីស្តង់ដាជាក់លាក់ នៅឡើយ ប៉ុន្តែការស្រាវជ្រាវ និង ការអភិវឌ្ឍន៍ បច្ចេកវិទ្យានាពេលអនាគតមួយនេះ កំពុងត្រូវបានធ្វើឡើងនៅជុំវិញពិភពលោក។ ប្រទេសចិន បានកំណត់យកឆ្នាំ ២០៣០ ជាឆ្នាំដែលនឹងដាក់ដំណើរការឱ្យប្រជាជន ទំនាក់ទំនងគ្នា តាមរយៈប្រព័ន្ធ 6G។ ក្នុងនោះដែរ ចិន រំពឹងថា ការកំណត់អំពីស្តង់ដាររួម របស់ 6G នឹងអាចសម្រេចបាននៅក្នុងឆ្នាំ ២០២៥នេះ ដើម្បីអាចបោះជំហានឈានទៅ កាន់គោលដៅរបស់ខ្លួន នៅក្នុងឆ្នាំ ២០៣០។

ប្រទេសចិនបានក្លាយជាប្រទេសដែលមានសមត្ថភាពខ្ពស់ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា 6G។ ក្រុមហ៊ុនដូចជា Huawei , ZTE , និងក្រុមហ៊ុនផ្សេងៗទៀត បានចាប់ផ្តើមធ្វើការអភិវឌ្ឍន៍បច្ចេកវិទ្យា 6G តាំងពីឆ្នាំ ២០២០។

គួរឱ្យដឹងថា បច្ចេកវិទ្យា 6G គឺជាបច្ចេកវិទ្យា online ដែលមានល្បឿន លឿនជាងបច្ចេកវិទ្យា 5G ហើយវានឹងផ្តល់អោយអ្នកប្រើប្រាស់នូវការភ្ជាប់ដែលមានល្បឿនខ្ពស់ជាង និងការផ្ទុកទិន្នន័យដែលលឿនជាង។ នៅពេលដែលបច្ចេកវិទ្យា 5G អាចផ្តល់ល្បឿនប្រហែល ១០ Gbps (Gigabits per second) បច្ចេកវិទ្យា 6G អាចផ្តល់ល្បឿនប្រហែល ១០០ Gbps ឬច្រើនជាងនេះ៕

ប្រភព ៖ RCR

អត្ថបទ ៖ គីម ណារ៉ាក់

អត្ថបទថ្មី