Manchester City នាំយកខ្សែបម្រើពី Porto ក្នុងតម្លៃ ៦០លានអឺរ៉ូ
- 2025-02-04 03:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Manchester City នាំយកខ្សែបម្រើពី Porto ក្នុងតម្លៃ ៦០លានអឺរ៉ូ
ចន្លោះមិនឃើញ
មេឃខៀវ Manchester City បានធ្វើការនាំយកខ្សែបម្រើមកពីក្លិប Porto គឺកីឡាករ Nico Gonzalez ក្នុងតម្លៃ៦០លានអឺរ៉ូ ជាមួយកិច្ចសន្យា៤ឆ្នាំកន្លះ។
Nico ជាកីឡាករទី៤សម្រាប់ Manchester City ក្នុងការនាំចូលនាខែមករា នេះ។ ក្នុងការមកកាន់មេឃខៀវ ខ្សែបម្រើអន្តរជាតិអេស្ប៉ាញខាងលើបាននិយាយថា វាជាឱកាសដ៏ពិសេសសម្រាប់គេក្នុងការបង្ហាញសមត្ថភាពនៅលើទឹកដីអង់គ្លេស។ បច្ចុប្បន្ននេះគេមានវ័យ២៣ឆ្នាំហើយ ហើយគេក៏ចង់តេស្តសមត្ថភាពរបស់គេនៅក្នុងលីគដែលមានកម្រិតប្រកួតប្រជែងដ៏ខ្លាំងបំផុតមួយក្នុងលោក។ សម្រាប់គេគ្មានក្លិបណាដែលពិសេសជាង Manchester City ទេណាពេលបច្ចុប្បន្ន ដើម្បីឲ្យគេបានបង្ហាញសមត្ថភាពរបស់ខ្លួន។
គិតមកដល់ពេលនេះ Man City បានធ្វើការនាំចូលបានចំនួន៤រូបហើយក្នុងទីផ្សារដោះដូរនាខែមករា នេះក្នុងនោះគឺខ្សែប្រយុទ្ធកណ្ដាល Omar Marmoush យកមកពី Frankfurt, ខ្សែបម្រើ Nico González យកមកពី Portto, ខ្សែការពារ Abdukodir Khusanov យកមកពី Lens និងយុវជនវ័យ១៩ឆ្នាំ Vitor Reis យកមកពី Palmeiras ៕