បណ្ឌិត​ គីម​ ហ៊ាង៖​ ផ្ទះ​ធ្វើ​ស្អាត​ គុណភាព​ ចេះ​ចែក​គេ​ចំណេញ​ អតិថិជន​មិន​ត្រឹម​ទិញ​ទេ​ជួយ​ផ្សាយ​ទៀត​

  • 2022-07-06 12:02:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ឌិត​ គីម​ ហ៊ាង​ ដែល​ជា​អ្នក​ជំនាញ​ និង​ល្បីឈ្មោះ​លើ​វិស័យ​អចលនទ្រព្យ​បង្ហើប​ថា​ ផ្ទះ​ល្វែង វិឡា​ ដែល​អតិថិជន​គាំទ្រ​ច្រើន​ និង​លក់​ដាច់​គឺ​សំណង់​គុណភាព​ ផ្ទះ​ធ្វើ​ស្អាត​ សេវា​បង់ប្រាក់​ងាយ​ស្រួល​ និង​ចេះ​ចែក​គេ​ចំណេញ​នោះ​នឹង​មាន​អ្នក​គាំទ្រ​ច្រើន​ហើយជួយផ្សាយឲ្យទៀត។​

បណ្ឌិត​ គីម​ ហ៊ាង​ (ពីឆ្វេងទី២)

បណ្ឌិត​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ក្រោយ​ចុះ​កិច្ច​សហការ​គ្នា​ជា​មួយ​ធនាគារ​ហ្វីលីប​ ម្សិលមិញ​នេះ​ថា​ កត្តា​ដែល​មាន​អតិថិជន​គាំទ្រ​ច្រើន​លើ​វិស័យ​ផ្ទះសម្បែង​នេះ​ទី១​ ប្រវត្តិ​ល្អ​របស់​ក្រុមហ៊ុន​លក់​ ទី២​ ផ្ទះ​ស្អាត​ មាន​គុណភាព​ ទី៣​ តម្លៃ​សមរម្យ​ ងាយ​ស្រួល​បង់​ និង​ភាព​បត់បែន​ជា​មួយ​អ្នក​ទិញ​ ទី៤​ ចេះ​ចែក​គេ​ចំណេញ​ តាម​រយៈ​អ្នក​ទិញ​ដំបូង​បាន​តម្លៃ​ធូរ។​ ចំណុចទាំងនេះហើយដែលពេញចិត្តអតិថិជន និងជួយផ្សាយបន្តទៀតផង។

បណ្ឌិត​ គីម​ ហ៊ាង​ បន្ថែម​ទៀត​ថា ​បច្ចុប្បន្ន​ដូច​បុរី​ វិមានសំណាង​ របស់​លោក​អីចឹង​ដែរ​ ពោល​ដោយ​សារ​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ និង​បទ​ពិសោធ​ជាង​ ១០ឆ្នាំ​កន្លង​ទៅ​នេះ​ទើប​មាន​អ្នកគាំទ្រ​អ្នកទិញ​គម្រោង​នានាច្រើន​ពិសេស​នៅ​ភូមិ​ផ្សារលិច​ សង្កាត់​ព្រែកព្នៅ ​ខណ្ឌ​ព្រែកព្នៅ ​រាជធានី​ភ្នំពេញ៕​

អត្ថបទ៖ នួន ស៊ីណា​