សំងំៗ Jennie បង្ហាញខ្លួនក្នុងTrailer រឿងថ្មីរបស់ The Weeknd “The Idol”

  • 2022-07-18 06:12:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជារឿងដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រតារាស្រីរូបស្រស់ប្រចាំក្រុម BLACKPINK គឺ Jennie នាងបានលេចវត្តមានក្នុងខ្សែភាពយន្ដលំដាប់ហូលីវូដ ចូករួមសម្ដែងជាមួយតារាសម្ដែងល្បីៗជាច្រើនដូចជា The Weeknd, Troye Sivan និងតារាសម្តែង Lily-Rose Depp នៅក្នុងរឿង “ The Idol”។

ខ្សែភាពយន្ត "The Idol" ត្រូវបានបង្ហាញដោយតារាចម្រៀងសញ្ជាតិកាណាដា The Weeknd នៅក្នុងការប្រគុំតន្ត្រីរបស់លោក។ គម្រោងនេះផលិតដោយ The Weeknd ដែលមានការចូលរួម សម្ដេងដោយខ្លួនឯងផ្ទាល់ រួមទាំងតារាចម្រៀង Troye Sivan និងតារាសម្តែង Lily-Rose Depp ។

អ្វីដែលពិសេសជាងនេះទៀតនោះ គឺការបង្ហាញខ្លួនរបស់ Jennie សមាជិក BlackPink ក៏មានវត្តមាន ក្នុងភាពយន្ដមួយនេះផងដែរ ដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ព្រោះតែកន្លងមក Jennie មិនធ្លាប់បង្ហើបប្រាប់អំពីការបោះជំហានក្នុងវិស័យសម្ដែងម្ដងណាឡើយ ភ្លាមៗបង្ហាញខ្លួនក្នុងភាពយន្ដបែបនេះធ្វើឱ្យអ្នកគាំទ្ររំភើបតែម្ដង។

The Idol គឺជាភាពយន្ដនិយាយអំពីមនោសញ្ចេតនា របស់តារាចម្រៀងប៉ុបដែលកំពុងកើនឡើង (Lily-Rose Depp) និងជាអ្នកដឹកនាំនៃការគោរពអាថ៌កំបាំងដែលសម្តែងដោយ The Weeknd ខ្សែភាព យន្តនេះត្រូវបានដឹកនាំដោយ Sam Levinson ៕

ទស្សនាវីដេអូ Trailer ដូចតទៅ

ប្រភព៖ Soompi   ប្រែសម្រួល៖ Kesor

អត្ថបទពេញនិយម