កាលពី ឆ្នាំ២០១៧ iPhone X ជាកំណែដ៏ធំមួយ ដោយដកប៊ូតុង Home ចេញ ប្រើអេក្រង់លាតធំ ប្រើឆក និងការអាប់ឌែតជាច្រើនទៀត ដោយឡែក ៥ឆ្នាំ មកនេះ iPhone 14 Pro ដែលត្រៀមចេញពេលខាងមុខ នឹងជាកំណែដ៏ធំមួយទៀត ដែលគេរំពឹងថាវានឹងផ្លាស់ប្ដូរជាច្រើនបើធៀបទៅនឹង iPhone ដូចជា៖
- ១. ប្ដូរពីថ្ងាសឆកដ៏ធំ មកជាថ្ងាសតូចរាងអក្សរ “i”
- ២. ប្រើអេក្រង់ធំ ៦,១អ៊ិញ ខណៈ iPhone X ទំហំអេក្រង់ត្រឹម ៥,៨អ៊ិញ
- ៣. ប្រើបន្ទះឈីប A16 លឿនជាងមុន ២ដង
- ៤. លែងប្រើ 3D Touch ដែលការដកចេញនេះចាប់តាំងពី iPhone 11 មកម៉្លេះ
- ៥. Face ID សម្រាប់ស្គេនមុខលឿនជាងមុន និងចាប់ជ្រុងបានកាន់តែច្រើន
- ៦. បំពាក់អេក្រង់ ProMotion ទ្រទ្រង់ Refresh rate 120Hz
- ៧. មានមុខងារ Always-on display គេរំពឹងបែបនេះ ព្រោះផ្អែកទៅលើ iOS 16 ចេញថ្មី មានម៉ូតបង្ហាញថ្ងៃខែ និងផ្ទាំង Lock screen ថ្មីៗ
- ៨. អេក្រង់មុខបំពាក់ស្រទាប់ការពារសារធាតុសេរ៉ាមិច ធន់នឹងធ្លាក់ជាងម៉ូឌែលមុន ៤ដង។ ស្រាទាប់ការពារនេះមានតាំងពី iPhone 12 Pro មកម៉្លេះ
- ៩. កាន់ថ្មបានយូរ ព្រោះពី iPhone 13 Pro មកថ្មកាន់បាន ២២ម៉ោង លើសពី iPhone X ត្រឹមតែ ១៣ម៉ោង ទៅលើការទស្សនាវីដេអូ
- ១០. មានកាមេរ៉ាក្រោយ ៣ លើស iPhone X ទៅលើលែន Ultra Wide
- ១១. គេរំពឹងថាកាមេរ៉ាមុខនឹងប្រើសែនស័រ 12MP ខណៈ iPhone X ប្រើត្រឹម 7MP តែប៉ុណ្ណោះ
- ១២. មានមុខងារ Night node មានប្រើតាំងពី iPhone 11 មកម៉្លេះ
- ១៣. អាចថតវីដេអូដល់កម្រិត 8K
- ១៤. ប្រើគែមឈូសរាបស្មើ ខុសពី iPhone X ប្រើគែមមូលជាអ៊ីណុក។ ការប្ដូរនេះមានតាំងពី iPhone 12 មកម៉្លេះ
- ១៥. ប្រើសេវា 5G ខណៈ iPhone X ប្រើត្រឹម 4G
- ១៦. ប្រើស៊ីមបានពីរ ស៊ីមតូចធម្មតាមួយ និង eSim
- ១៧. ប្រើដែកឆក់ MagSafe នៅផ្នែកខាងក្រោយ ងាយសាកថ្ម និងភ្ជាប់ទៅគ្រឿងបន្ថែមផ្សេងៗ
- ១៨. ទំហំផ្ទុកចាប់ពី 128GB ឡើងទៅ ខណៈ iPhone X មានទំហំផ្ទុកចាប់ពី 64GB
- ១៩. បំពាក់បច្ចេកវិទ្យា LiDAR Scanner ធ្វើឱ្យការថតកាន់តែប្រសើរ
- ២០. បង្កើនប្រព័ន្ធស្ដង់ដារការពារទឹក កាលពី iPhone X មានត្រឹម IP67 ទប់ទឹកជម្រៅ ១ម៉ែត្រ បានកន្លះម៉ោង រីឯក្រោយមក iPhone 12 Pro និងម៉ូឌែលថ្មី ឡើងដល់ IP68 ទប់ទឹក៦ម៉ែត្រ បានកន្លះម៉ោងឯណោះ។
សរុបមកទាំងអស់នេះជាជំហានដ៏ធំ ក្នុងរយៈពេល ៥ឆ្នាំ ដែលគេរំពឹងទុកថានឹងកើតមានលើជំនាន់ iPhone 14 ដែលត្រៀមចេញក្នុង ខែកញ្ញា តាមទម្លាប់របស់ក្រុមហ៊ុន Apple៕
អត្ថបទ៖ កុសល