Fan វណ្ណដារាប់រយនាក់សម្រុកតម្រង់ជួររង់ចាំចូលកម្មវិធីតាំងលក់ពិសេសនៅការិយាល័យកណ្តាលសែលកាត
- 2022-07-21 02:55:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan វណ្ណដារាប់រយនាក់សម្រុកតម្រង់ជួររង់ចាំចូលកម្មវិធីតាំងលក់ពិសេសនៅការិយាល័យកណ្តាលសែលកាត
ចន្លោះមិនឃើញ
ជាមួយនឹងការសម្ពោធសេវាកម្ម Time To Rise ដ៏ថ្មីសន្លាងរបស់សែលកាតនាពេលថ្មីៗនេះ គេឃើញមានមាតិកា និងឈុតជាច្រើនដែលត្រូវបានបង្ហាញពីសកម្មភាពរបស់ វណ្ណដា បាននិងកំពុងវាយលុកប្រព័ន្ធបណ្តាញសង្គមយ៉ាងខ្លាំងក្លា ហើយកាលពីពេលថ្មីៗនេះក៏ពុំខុសគ្នាផងដែរ ពោល គឺនៅការិយាល័យកណ្តាលរបស់សែលកាត គេឃើញមានការគាំទ្រយ៉ាងសម្បើមដែលពុំនឹកស្មានដល់ពីសំណាក់អ្នកគាំទ្រវណ្ណដាតែម្តង។
កម្មវិធីតាំងលក់ពិសេសនៅការិយាល័យកណ្តាលសែលកាត ដែលជាផ្នែកមួយនៃកម្មវិធីសម្ពោធសេវាកម្ម Time To Rise មានផ្តល់ជូនអ្នកគាំទ្រ វណ្ណដា ដែលជាវកញ្ចប់ស៊ីមកាត Time To Rise នៅនឹងកន្លែងផ្ទាល់ នូវអាវយឺតពិសេសមានចំនួនកំណត់ Time To Rise ក៏ដូចជាមានឱកាសបានជួបជាមួយអាយដលរបស់ពួកគេ ដើម្បីទទួលបានការចុះហត្ថលេខាលើកាដូ និងថតរូបទុកជាអនុស្សាវរីយ៍ជាមួយវណ្ណដាជាដើម។
អ្នកគាំទ្របានចាប់ផ្តើមសម្រុកមកតម្រង់ជួរ នៅមុខការិយាល័យកណ្តាលរបស់សែលកាត រហូតដល់ទៅបីម៉ោងមុនការចាប់ផ្តើមនៃកម្មវិធីជួបសំណេះសំណាលជាមួយអ្នកគាំទ្ររបស់វណ្ណដា។ ទន្ទឹមនឹងនោះ បើទោះបីជាអាកាសធាតុពុំសូវអំណោយផលក៏ដោយ ក៏អ្នកគាំទ្រនៅតែរង់ចាំដោយភាពអត់ធ្មត់បំផុត ដើម្បីមានឱកាសបានជួបជាមួយអាយដលរបស់ពួកគេ។
ព្រឹត្តិការណ៍តាំងលក់នេះ បានទាក់ទាញនូវអ្នកគាំទ្រដ៏សកម្មបំផុតជាច្រើនរូបផងដែរ ដោយក្នុងនោះរួមមានទាំងអ្នកគាំទ្រ ដែលជាសិល្បករវ័យក្មេងបំផុត ព្រះនាងតូច នរោត្តម ជេនណា និងក្រុមហ្វេនដែលបានគាំទ្រវណ្ណដាតាំងតែពីដើមរៀងមក។
វគ្គជួបសំណេះសំណាលជាមួយអ្នកគាំទ្រនេះ ដែលដើមឡើយគ្រោងធ្វើឡើងត្រឹមរយៈពេលតែពីរម៉ោងប៉ុណ្ណោះ (ចាប់ពីម៉ោង ៣:៣០ រសៀល ដល់ ៥:៣០ ល្ងាច) ត្រូវបានសម្រេចបន្ថែមពេលវេលា ទៅតាមការស្នើសុំផ្ទាល់របស់ វណ្ណដា ពោលគឺបានប្រព្រឹត្តទៅរហូតដល់ម៉ោង ៧:៣០យប់ ដើម្បីអាចឱ្យតារាដ៏មានប្រជាប្រិយរូបនេះ បានជួបជាមួយអ្នកគាំទ្រ ដែលអញ្ជើញមកផ្ទាល់បានគ្រប់រូបទាំងអស់។
មុនព្រឹត្តិការណ៍តាំងលក់នេះ វណ្ណដា ក៏បានជួបរាក់ទាក់ជាមួយបុគ្គលិកសែលកាតទូទាំងប្រទេសតាមរយៈកម្មវិធី Teams ហើយរួមទាំងបានចំណាយពេលវេលាជួបសំណេះសំណាលដោយផ្ទាល់ ជាមួយបុគ្គលិកនៅទីស្នាក់ការកណ្តាលផងដែរ។
គម្រោង Time to Rise មានផ្តល់ជូននូវជម្រើសកញ្ចប់ជាច្រើនបែប រួមបញ្ចូលជាមួយទិន្នន័យស្ទ្រីម Spotify ឥតដែនកំណត់ ការផ្តល់ទិន្នន័យបន្ថែម ការហៅចេញនិងផ្ញើសារឥតគិតថ្លៃ ក៏ដូចជាការរក្សាទិន្នន័យនៅសល់យកទៅបូកបញ្ចូលក្នុងគម្រោងបន្ទាប់ សម្រាប់រយៈពេលមួយឆ្នាំផងដែរ។ គម្រោង Time To Rise មានផ្តល់ជូនជាកញ្ចប់គម្រោងពីរប្រភេទ រួមមានគម្រោងប្រចាំសប្តាហ៏ មានតម្លៃ 4,000 រៀល ដែលនឹងផ្តល់ជូនទិន្នន័យ 5GB 500នាទី និង 00សារ សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ ជាមួយសុពលភាព 7ថ្ងៃ និងគម្រោងប្រចាំខែមានតម្លៃ 24,000 រៀល ដែលនឹងទទួលបានទិន្នន័យ 40GB 4000នាទី និង 4000សារ សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ និងមានសុពលភាព 35ថ្ងៃ។ សេវាកម្មប្រភេទភ្ជាប់គម្រោងនេះ គឺអាចប្រើប្រាស់បានសម្រាប់អតិថិជនដែលមានស៊ីមសែលកាតស្រាប់ និងសម្រាប់អតិថិជនដែលចង់បានកញ្ចប់ស៊ីម Time To Rise ផ្តាច់មុខពិសេស ដែលនឹងអាចទទួលបានកាដូជាច្រើនពីវណ្ណដា ដូចជាម៉ាសក្រណាត់ រូបស្ទីកគ័រ និងរូបថតកម្ររបស់វណ្ណដាផងដែរ។
កញ្ចប់ស៊ីមកាត Time To Rise គម្រោង 4,000 រៀល មានដាក់លក់ជូននៅគ្រប់ហាងចែកចាយទូទាំងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ កញ្ចប់ស៊ីម Time To Rise គម្រោង 24,000 រៀល និងទំនិញ Time To Rise វិញ នឹងមានលក់ផ្តាច់មុខនៅគ្រប់ហាងសែលកាត ហាងលក់ទំនិញរាយ និងដាក់លក់នៅតាមកម្មវិធីដឹកជញ្ជូនដល់គេហដ្ឋានដូចជា Nham24, SmileShop, និង WingMall ជាដើម៕