​ប្រទេសទាំង​​នេះស៊ែរ Netflix ​មើលរឿងលើសលប់​ ក្រុមហ៊ុន​រកវិធីថ្មី​ឲ្យ​បង់​លុយ​ថែម​តាមរបៀប​នេះ​វិញ​

  • 2022-07-22 08:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Netflix បាន​កំណត់​ឈ្មោះបណ្ដា​ប្រទេសចំនួន ៥ មាន​​ដូចជា៖ អាហ្សង់ទីន, សាធារណរដ្ឋ​ Dominican Republic ប្រទេស El Salvador, ប្រទេស Guatemala និងប្រទេស Honduras ដោយ​បញ្ចេញ​នូវ​មុខងារ​ថ្មី​​មួយ​ទៀត​គឺ «Add a home» ដែល​តម្រូវ​ឲ្យ​អ្នកប្រើប្រាស់​គណនីទស្សនា​ខ្សែភាពយន្តនៅ​ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន នឹង​ត្រូវ​​បង់​លុយ​បន្ថែម​ទៀត។

ចំពោះ​ដំណើការ​នៃ​មុខងារនេះ​គឺជាជម្រើស​ថ្មីមួយ​ទៀតក្នុង​ការ Share account ដែលវ​ា​ជា​ប្រភេទ Sub-account (គណនី​បន្ទាប់បន្សំ) មាន​តម្លៃ​ត្រឹម​តែ ២,៩៩ ដុល្លារប៉ុណ្ណោះ បន្ថែម​ទៅ​លើ​តម្លៃ​នៃ​គណនី​ចម្បង ឬ​និយាយ​ឲ្យ​ងាយ​យល់ នៅពេល​ដែល​អ្នក​ប្រើ​ក្នុង​ប្រទេស​ដែល​រៀប​រាប់​ខាងលើ​នោះ ចង់ស៊ែរ​អាខោនទៅ​នរណា​ម្នាក់​ផ្សេង​ទៀតនោះ Netflix នឹងផ្ដល់​ជម្រើស​ឲ្យយក Add a home ក្នុង​នោះ​ក្រុមហ៊ុន​ក៏​បាន​បែង​ចែក​លម្អិត​បន្ថែម​ចំពោះប្រភេទ Basic account អាច​ថែម​បានចំនួនមួយ ប្រភេទ Standard ថែម​បាន​ចំនួនពីរ និង​ប្រភេទ Premium accounts អាច​ថែម​បានចំនួនបី។

មុខងារ​នេះអាច​ឲ្យ​អ្នក​ប្រើ​អាច​ទស្សនា​បាន​ទាំង​នៅ​លើ កុំព្យូទ័រ ថេប្លែត និង​ស្មាតហ្វូន ព្រមទាំង​ SmartTV ផង​ដែរនិង​ប្រកាស​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២២ ខែ​សីហា ឆ្នាំ ២០២២ ខាង​មុខ។

យោង​តាម​ប្រភព​ពីលោក Chengyi Long ជា​ប្រធាន​គ្រប់គ្រងផ្នែក​ Product Innovation ប្រចាំ​ក្រុមហ៊ុន Netflix បាន​លើក​ឡើង​ថា៖ «មុខងារ​ថ្មី​នេះយើង​កំណត់​តែ​ប៉ុន្មាន​ប្រទេស​ប៉ុណ្ណោះ ខណៈដែល​ប្រទេស​ដទៃនៅ​បន្ត​ប្រើប្រាស់​មុខងារ «Add extra member» ដែល​មុខងារ​នេះ​មាន​តួនាទី​ផ្សេង​ពីមុខងារថ្មី​របស់​យើង​។

សម្រាប់ប្រទេស​កម្ពុជា​ មិន​ទាន់​កំណត់នៅ​ឡើយ​ទេ។ យើង​ដឹង​ហើយ​ថាកាល​ពី​ដើម​ឆ្នាំ ២០២២ កន្លងទៅ Netflix បាន​ធ្វើ​របាយការណ៍​ប្រចាំ​ ២០២១ បង្ហាញ​ពី​ចំនួន Subscribers លើ Netflix ធ្លាក់ចុះ​យ៉ាង​គំហុគខ្ទង់ ២២ លានគណនី​ឯណោះ​នៅទូទាំង​ពិភពលោក និង​ខាត់បង់​អស់ទឹកប្រាក់ចំនួន ៥៤ លានដុល្លារ ខណៈដែលអំឡុង​ពេល​កូវីដនៅ​ឆ្នាំ ២០២០ នរណា​ៗ​ក៏​នៅ​ផ្ទះ​ហើយ​បាន​ Subscribe លើ Netflix យ៉ាង​ច្រើន​សន្ធឹកសន្ធាប់៕​​

អត្ថបទ៖ រក្សា | ប្រភព៖ Mashable

អត្ថបទថ្មី