Suarez គ្រោងត្រលប់ទៅលេងនៅក្លឹបដើមវិញក្នុងប្រទេសអ៊ុយរុយហ្គាយ
- 2022-07-27 02:18:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Suarez គ្រោងត្រលប់ទៅលេងនៅក្លឹបដើមវិញក្នុងប្រទេសអ៊ុយរុយហ្គាយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Luis Suarez បាននិយាយថា គេបានឈានដល់កិច្ចព្រមព្រៀងបឋមត្រលប់ទៅកាន់ក្លឹបដំបូងរបស់ Nacional ដែលស្ថិតក្នុងប្រទេសកំណើតអ៊ុយរុយហ្គាយ ។
កីឡាករវ័យ៣៥ឆ្នាំបានក្លាយជាកីឡាករទំនេរគ្មានក្លឹបលេង ក្រោយចាកចេញពី Atletico Madrid ពេលដែលកុងត្រារបស់គេបានអស់កាលពីរដូវក្ដៅនេះ។ ក្នុងវីដេអូនិយាយលើបណ្ដាញសង្គម Suarez បាននិយាយពីព័ត៌មានលម្អិត និងសង្ឃឹមសម្រេចបានកិច្ចព្រមព្រៀងដែលគ្រប់គ្នាចង់បាន។
អ្នកគាំទ្ររបស់ក្លឹប Nacional ប្រមាណ២ម៉ឺននាក់បានពាក់ស្រោមមុខរូប Suarez កាលពីប្រកួតថ្មីៗកន្លងទៅ បន្ទាប់ពីក្លឹបទាក់ទងខ្សែប្រយុទ្ធខាងលើ។ Suarez ចូលលេងប្រកួតអាជីពដំបូងជាមួយ Nacional ពេលមានវ័យ១៨ឆ្នាំ ក្នុងឆ្នាំ២០០៥ ពេលនោះបានជួយពួកគេឈ្នះពានលីគកំពូលរបស់អ៊ុយរុយហ្គាយ។ នៅឆ្នាំបន្ទាប់ Suarez ក៏បានផ្លាស់ទៅលេងនៅក្លឹបហុល្លង់ Groningen៕