ប៉ាៗ Minho និងម៉ាក់ៗ Girls’ Generation ភ្ញាក់បើកភ្នែកប៉ុនពងមាន់ ពេលឃើញកូនៗពួកគេធំអស់
- 2022-07-27 03:49:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ាៗ Minho និងម៉ាក់ៗ Girls’ Generation ភ្ញាក់បើកភ្នែកប៉ុនពងមាន់ ពេលឃើញកូនៗពួកគេធំអស់
ចន្លោះមិនឃើញ
ក្នុងភាគថ្មីនៃកម្មវិធី “Soshi Tam Tam” របស់ Girls’ Generation បានធ្វើឲ្យអ្នកមើលរំជួលចិត្ត លាយរំភើប ពេលឃើញការជួបជុំរវាង ក្រុមនារីសមាជិក ៨នាក់មួយនេះ ជាមួយនឹង Kyungsan កូនប្រុសដែលពួកគេមើលថែក្នុងកម្មវិធី Hello Baby កាលពីឆ្នាំ ២០០៩។
ជាក់ស្ដែងស្ថិតក្នុងភាគថ្មី នៃកម្មវិធី "Soshi Tam Tam” ដែលបានចាក់ផ្សាយកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ Girls’ Generation បានទទួល Challenge ដែលត្រូវជ្រើសយកក្មេងប្រុសណាមួយ ដែលជា Kyungsan ពិតប្រាកដ ក្នុងចំណោមក្មេងប្រុស ៣នាក់។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងចំណោមនោះ ក៏មាន Yogeun កូនប្រុសរបស់ SHINee ដែរ។
ពេលដឹងថា អ្នកណាជា Kyungsan ហើយ សមាជិកទាំង ៨ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ស្មានមិនដល់ថា កូនប្រុសដែលពួកគេធ្លាប់មើលថែ ធំធាត់លឿន និងថែមទាំងមានមុខមាត់ស្រស់ស្អាតគួរឲ្យស្រឡាញ់ទៀត។
ចំណែក Yogeun វិញ ពេលបង្ហាញថាខ្លួនគឺជា កូនប្រុសដែលមើលថែដោយ SHINee សមាជិក Girl’s Generation ក៏បាន Video Call ទៅ Minho តែម្ដង។
ភ្លាមៗក្រោយ ឃើញ Yogeun ប៉ាៗ Minho ពិតជាចំណាំកូនបាន ប៉ុន្តែក៏ភ្ញាក់នឹងរូបរាងធំធាត់ ពេញកំលោះរបស់កូនដែរ៕
ទស្សនាវីដេអូទាំងស្រុងខាងក្រោម៖