Messi, Neymar និង Ramos រក​​បាន​គ្រាប់​បាល់​ជួយ PSG ឈ្នះ​ពាន​បើក​រដូវ​កាល

  • 2022-08-01 02:51:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Paris St-Germain បាន​លត់​ Nantes ៤-០ លើក​ពាន​រង្វាន់​បើក​រដូវ​កាល Trophee des Champions សម្រាប់​ការ​ដឹក​នាំ​ជា​លើក​ដំបូង​របស់​លោក Christophe Galtier។

Galtier បាន​មក​ជំនួស​កន្លែង​លោក Mauricio Pochettino កាល​ពី​បញ្ចប់​រដូវ​កាល និង​​បាន​ឈ្នះ​ពាន Trophee des Champions ដែល​ការ​ប្រកួត​រៀបចំ​នៅ​ប្រទេស​អ៊ីស្រាអែល។ Messi ជា​អ្នក​​រក​បា​ន​គ្រាប់​បាល់​បើក​ឆាក​ មុន​ពេល​ Ramos រក​បាន​មួយ​គ្រាប់ និង Neymar ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង។

PSG បាន​​ឈ្នះ​ពាន​រង្វាន់ Trophee des Champions ចំនួន​៩​ដង​នៅ​១០​ឆ្នាំ​ចុងក្រោយ​ ខណៈ​ពាន​​មួយ​នេះ​មាន​ន័យ​​ដូច​ពាន Community Shield នៅ​អង់គ្លេស​អ៊ីចឹង។ Nantes មាន​ឱកាស​បាន​មក​ប្រជែង​ជាមួយ PSG ដោយ​សារ​​តែ​ពួក​គេ​ជា​ម្ចាស់​ពាន​រង្វាន់ French Cup កាល​ពី​រដូវ​កាល​មុន៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ