ឪពុកម្ដាយគួរដឹង! វិធីសាស្ត្រ៥យ៉ាងបង្រៀនកូនឲ្យដើរទៅរកផ្លូវល្អ និងជោគជ័យនៅថ្ងៃអនាគត

  • 2022-08-02 08:02:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យថាឪពុកម្ដាយមានន័យថាជាបុគ្គលដែលមានទំនួលខុសត្រូវខ្ពស់បំផុតសម្រាប់កូនៗគ្រប់គ្នា ។ការបីបាច់ចិញ្ចឹមកូនឲ្យធំធាត់វាអាចនឹងងាយស្រួល តែការដែលយើងជាឪពុកម្ដាយចិញ្ចឹមកូនឲ្យក្លាយទៅជាមនុស្សល្អ ចេះរស់នៅដោយខ្លនឯងបាន ទើបជារឿងពិបាក។ ខាងក្រោមនេះគឺជាវិធីសាស្ត្រ៥យ៉ាងដើម្បីបង្រៀនកូនៗ ឲ្យដើរទៅរកផ្លូវដែលល្អ និងជោគជ័យនៅថ្ងៃអនាគត។

១. សរសើរកូននៅពេលដែលពួកគេ ធ្វើអំពើល្អឬទទួលបានលទ្ធផលល្អលើរឿងអ្វីមួយ

ដើម្បីជាកំលាំងចិត្តអោយកូនៗរបស់ធ្វើល្អជាបន្តទៀត អ្នកគួរតែកោតសរសើរអោយ កំលាំងចិត្តដល់ពួកគេ មិនថាការសិក្សារៀនសូត្រ អ្នកជាឪពុកម្តាយ អ្នកត្រូវតែចេះ យល់ថាកូនរបស់អ្នកត្រូវការកំលាំងចិត្ត ភាពកក់ក្ដៅក្នុងចិត្ត ដើម្បីធ្វើអោយទទួលបានលទ្ធផលល្អបន្ត។

២.ធ្វើកិច្ចការងាររួមគ្នា

សម្លេងដែលសើចសប្បាយក្អាកក្អាយ ជាមួយគ្នាទៅវិញទៅមក ពីការដែលអ្នកបានធ្វើការងាររួមគ្នានៅក្នុងគ្រួសារ ធ្វើអោយគ្រួសារអ្នកមានទំនាក់ទំនងជិតស្និទ្ធិគ្នាយ៉ាងល្អ វាគឺជាសេចក្តីសុខសុភមង្គល ដែលកាត់ថ្លៃមិនបាន ភាពកក់ក្ដៅនៅក្នុងគ្រួសារអ្នក វានឹងបង្រៀនកូនអ្នក អោយបានឃើញពីសេចក្តីសុខ តម្លៃនៅក្នុងគ្រួសារ ថាវាយ៉ាងណា?

៣. នៅក្បែរនិងអោយកម្លាំងចិត្ត

ជាឪពុកម្តាយ អ្នកត្រូវតែជាមនុស្សដំបូងដែលនៅក្បែរគេ នៅពេលដែលគេជួបបញ្ហា បាត់បង់អ្វីម្យ៉ាង ធ្វើអោយគេកក់ក្តៅនៅក្នុងចិត្ត បង្ហាញថាឪពុកម្តយ មិនដែលបោះបង់ចោលពួកគេ ហើយនៅក្បែរតែងតែអោយកំលាំងចិត្តដល់កូនៗគ្រប់ពេលវេលា។

៤. យល់ពីពួកគេដោយមិនធ្វើការប្រៀបធៀបនិង បង្រៀនឲ្យពួកគេមានភាពឯករាជ្យភាព

អ្នកត្រូវយល់ថាកូនៗរបស់អ្នកមិនដូចកូនអ្នកដទៃនោះឡើយ កុំប្រៀបធៀបកូនអ្នក ជាមួយអ្នកដទៃ។ កូនៗរបស់អ្នកមានចំណុចពូកែនិងពិសេសជារបស់គេ អ្នកជាឪពុកម្ដាយមានតួនាទី អប់រំទូន្មាន តែការប្រៀបមិនមែនជាជម្រើសល្អនោះឡើយ។

លើសពីនេះទៅទៀតប្រសិនបើចង់អោយកូនរបស់អ្នកមានភាពជោគជ័យរឹងមាំតទៅថ្ងៃ អនាគត អ្នកត្រូវតែបង្រៀនអោយពួកគេក្លាយទៅជាមនុស្សដែលរឹងមាំ មានឯករាជ្យភាព នៅក្នុងការធ្វើអ្វីមួយ រៀនដោះស្រាយបញ្ហា រៀនតទល់ជាមួយនឹងឧបសគ្គឬ ក៏ចេះសម្រេចចិត្តដោយដោយខ្លួនឯង ដោយភាពក្លាហាននិង និងឯករាជ្យ នោះកូន របស់អ្នកនឹងរឹងមាំនៅពេលដែលគេធំឡើង។

៥. សេចក្តីសុខរបស់កូនៗនិងក្តីសុខឪពុកម្ដាយជាសេចក្ដីសុខតែមួយ

គ្រួសារ ណា ដែលមានសេចក្តីសុខសុភមង្គលប្រកបទៅដោយភាពសប្បាយរីករាយនៅក្នុងគ្រួសារ គឺជាគ្រួសារដែលគួរអោយច្រណែនបំផុតនៅក្នុងលោក។ ឪពុកម្ដាយត្រូវចងចាំថា កូនៗរបស់អ្នកមានក្តីសុបិនរបស់ពួកគេមិនថាកូនរបស់អ្នកចូលចិត្តអ្វី ចង់ក្លាយជាអ្វី ពួកគេគឺជាកូនរបស់អ្នក ជាម្តាយឪពុកមានតួនាទីអប់រំពួកគេអោយដើរផ្លូវល្អ បង្ហាញផ្លូវដើរ តែអ្នកមិនហាមឃាត់ក្តីសុបិនរបស់ពួកគេបានឡើយ ចូររីករាយជាមួយនឹងក្តីសុបិនរបស់កូនៗ មិនថាពួកចង់ក្លាយជាអ្វីក៏ដោយ។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ