មានអ្នកចង់ជាន់ពន្លិច Jungkook តែ Charlie Puth មិនឱបដៃមើលឡើយ សកវិញមួយម៉ាត់ឡើងឈ្ងុយ

  • 2022-08-04 01:56:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីប្រកាសថា BTS សម្រាក​ការងារចេញបទចម្រៀងរួម ដោយសមាជិកម្នាក់ៗងាកមកផ្ដោតលើការងាររៀងៗខ្លួនវិញ អ្នកគាំទ្រក៏កាន់តែបង្កើនការសាទរចំពោះពួកគេមិនចាញ់ពីមុនឡើយ។

ដូច J-Hope ក្លាយជា​សមាជិកដំបូង​ដែលចេញអាល់ប៊ុមទោល ឯ V បង្ហាញមុខជាមួយនឹង​ក្រុមមិត្តល្អ ក្នុងកម្មវិធី "In The SOOP: Friendcation”។ ចំពោះ​សមាជិកផ្សេងទៀត ដើរតាមផ្លូវដែលពួកគេ​ចង់ដើរ ដោយមិនភ្លេច Update ព័ត៌មានជាមួយនឹង Fan ឡើយ។

Jungkook បាន​បន្តការងារក្នុងវិស័យតន្ត្រី ដោយសហការជាមួយនឹង​ Charlie Puth តាមរយៈបទ "Left and Right” កាលពីថ្ងៃទី២៤ ខែមិថុនា។ បទ​នេះ​ទទួល​បានក្ដីស្រឡាញ់ជាច្រើន ដោយសារគុណតម្លៃនៃការរួមគ្នា​តែមួយរបស់តារាទាំង ២។

ទោះជាយ៉ាង​ណា ក៏នៅ​តែមានអ្នក​មិនពេញចិត្ត ពោលគឺ Hater តែម្ដង។ ពួកគេ​បាន​លើក​ឡើង​ ដោយ​ឌឺដក្នុងន័យជាន់ពន្លិច Jungkook ថា​ បទ​នេះបាន​ល្បី ដោយសារតែ Charlie Puth

អ្នក Troll បាន​សរសេរ​ថា "Puth Carried” លើ Tweet ដែលបង្ហាញ​លទ្ធផល​របស់ "Left and Right” ដែល​ជាប់លើតារាង Billboard HOT 100។ មិនចាំយូរឡើយ គ្រាន់តែឃើញភ្លាម Charlie Puth ក៏បាន​តបមួយម៉ាត់ តែមាន​ន័យថា "Team Effort” បញ្ជាក់ថានេះជាឥទ្ធិពលក្រុម ពុំមែនដោយសារ លោកតែឯងអាចធ្វើរឿងអស្ចារ្យនេះបាន​ឡើយ។

ចំណែក K-Netizen ឬអ្នកប្រើបណ្ដាញសង្គមកូរ៉េ បាន​សម្ដែងការសាទរ និងសរសើរនឹងអ្វីដែល Charlie ធ្វើ ព្រោះ​វា​ពិតជា​បាន​បង្ហាញ​ថាលោក ការពារ Jungkook មែន ហើយសង្គ្រាមនៃការដៀមដាម ឬចោទថា​អ្នកនេះតោងល្បីអ្នកនោះ គួរតែបញ្ចប់ហើយ៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី