លម្អិតរឿង រុស្ស៊ីចាប់តារាបាល់បោះល្បីឈ្មោះអាមេរិកដាក់គុក៩ឆ្នាំ ធ្វើឱ្យ Joe Biden ក្ដៅចិត្ត
- 2022-08-05 04:21:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លម្អិតរឿង រុស្ស៊ីចាប់តារាបាល់បោះល្បីឈ្មោះអាមេរិកដាក់គុក៩ឆ្នាំ ធ្វើឱ្យ Joe Biden ក្ដៅចិត្ត
ចន្លោះមិនឃើញ
រុស្ស៊ីបានប្រកាសជាផ្លូវការដើម្បីដាក់ទោសកីឡាការិនី Brittney Griner តារាបាល់បោះនិងម្ចាស់មេដាយមាសអូឡាំពិកអាមេរិក ជាប់គុកដល់ទៅ៩ឆ្នាំឯណោះពីបទជួញដូរគ្រឿងញៀន។
តាមពិតទៅរឿងខាងលើនេះកើតឡើងតាំងពីខែកុម្ភៈដើមឆ្នាំ២០២២នេះម្ល៉េះ។ ដោយកាលនោះ Griner បានធ្វើដំណើរទៅរុស្ស៊ីវិញដើម្បីទៅលេងឱ្យក្លឹបអាជីពរបស់ខ្លួន UMMC Ekaterinburg ។ ទៅដល់ព្រលានក៏ស្រាប់តែគេឆែកឃើញក្នុងវ៉ាលីរបស់នាង មាន Vape ១ដើមនិងទឹកថ្នាំ ទើបបណ្ដាលឱ្យមានការចាប់ខ្លួន និងបទចោទប្រកាន់លើរូបនាងថាជួញដូរគ្រឿងញៀន។ ការកាត់ក្ដីក៏តមករហូតដល់ពេលនេះ ទើបប្រកាសពីទោសឱ្យជាប់គុកនៅរុស្ស៊ីរហូតដល់៩ឆ្នាំតែម្ដង។
សេចក្ដីសម្រេចដាក់ទោសនេះ បានធ្វើឱ្យពលរដ្ឋអាមេរិក និងកីឡាករ កីឡាការិនីបាល់បោះជាច្រើនសោកស្ដាយ និងចង់ជួយម្ចាស់មេដាយមាសអាមេរិកខាងលើនេះមែនទែន។ រហូតដល់លោក Joe Biden ប្រធានាធិបតីអាមេរិកផ្ទាល់ក៏បានប្រកាសថាវាជាសេចក្ដីសម្រេចដែលមិនអាចទទួលយកបានផងដែរ។
លោក បានបញ្ជាក់ថា៖ “រុស្ស៊ីកំពុងឃុំខ្លួន Brittney ខុស។ វាមិនអាចទទួលយកបានទេ ហើយខ្ញុំសូមអំពាវនាវឱ្យរុស្ស៊ីដោះលែងនាងជាបន្ទាន់ ដើម្បីឲ្យនាងអាចនៅជាមួយភរិយា មនុស្សជាទីស្រឡាញ់ មិត្តភក្តិ និងមិត្តរួមក្រុម”។ លោកប្រធានាធិបតីក៏អះអាងទៀតថានឹងធ្វើការមិនខ្លាចនឿយហត់ ហើយក៏រកវិធីដើម្បីជួយនាងឱ្យបានផងដែរ។
ការកាត់ក្តីរបស់ Griner បានកើតឡើងជាមួយនឹងភាពតានតឹងកើនឡើងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ជុំវិញអន្តរាគមន៍យោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលបានបង្កឱ្យមានការថ្កោលទោសពីអន្តរជាតិ និងទណ្ឌកម្មរបស់លោកខាងលិច។