ក្រសួងសុខាភិបាលហ្វីលីពីន ព្រមានពីករណីឆ្លងគ្រុនឈាមខ្លាំង ក្រោយមានពលរដ្ឋជាង ៣០០នាក់ហើយស្លាប់

  • 2022-08-05 07:35:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួងសុខាភិបាល (DOH) របស់ប្រទេសហ្វីលីពីនបានឱ្យដឹងថា ប្រទេសហ្វីលីពីនបានកត់ត្រាករណីស្លាប់ចំនួន ៣១៩នាក់ដោយសារជំងឺគ្រុនឈាមនៅក្នុងឆ្នាំនេះ ខណៈដែលករណីឆ្លងនៅតែបន្តកើនឡើងក្នុងរដូវវស្សានេះ។

​ករណីឆ្លងចំនួន ៨២ ៥៩៧នាក់គិតត្រឹមថ្ងៃទី១៦ ខែកក្កដា គឺ ១០៦ភាគរយខ្ពស់ជាងករណីដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តំបន់លូហ្សុនកណ្តាលបានកត់ត្រាករណីឆ្លងច្រើនបំផុតដែលមានជាង ១៣ ០០០នាក់ បន្ទាប់មកគឺតំបន់វីសាយ៉ាស់កណ្តាលដែលមានប្រមាណជិត ៩ ០០០នាក់ និងតំបន់មេត្រូម៉ានីល មានប្រមាណជិត ៧ ០០០នាក់។ ​ ជំងឺគ្រុនឈាម គឺជាជំងឺរាតត្បាតនៅក្នុងប្រទេសហ្វីលីពីន។ ជំងឺឆ្លងតាមដង្កូវដែលរួមមានទាំងជំងឺគ្រុនឈាមនេះ ជាធម្មតាឡើងដល់កម្រិតកំពូលនៅដើមរដូវវស្សាចាប់ពីខែកក្កដាដល់ខែតុលា ដោយសារអាកាសធាតុប្រែប្រួល ទឹកជំនន់ និងការកកកុញនៃទឹកកខ្វក់​៕

ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម