ពេលខាត់ សុឃីម និងស្វាមីដឹកដៃកូនៗលាកម្ពុជាហោះទៅអាមេរិក គ្រប់គ្នាអរ តែនារីម្នាក់បែរយំទៅវិញ
- 2022-08-10 03:38:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលខាត់ សុឃីម និងស្វាមីដឹកដៃកូនៗលាកម្ពុជាហោះទៅអាមេរិក គ្រប់គ្នាអរ តែនារីម្នាក់បែរយំទៅវិញ
ចន្លោះមិនឃើញ
កាលពីរាត្រីថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២២ ម៉ោង ១១:៣០យប់ គឺជាពេលកំណត់ដែល អ្នកនាង ខាត់ សុឃីម និងស្វាមី អ៊ិន សុបញ្ញា ព្រមទាំងកូនប្រុសស្រីទាំង ២ ត្រូវធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកមួយរយៈ ដើម្បីទៅលេងផង និងឡើងសម្ដែង Show ផង។
ជាការជូនដំណើរ នារីរឹងមាំប្រចាំគ្រួសាររូបនេះ ជាមួយនឹងស្វាមី និងកូនៗ ក៏ឃើញថាបងប្អូនរបស់អ្នកនាងជាច្រើននាក់មកចូលរួម រួមជាមួយនឹងបងប្អូនៗអ្នករាប់អានគ្នាផ្សេងទៀតមកដែរ។ ប៉ុន្តែគេក៏មិនរំលងភ្នែកបានដែរថា ក្នុងចំណោមអ្នកជូនដំណើរ ក៏មានតារាសម្ដែង ស្វែង សុជាតា និងអ្នកនាង សំ ប៉ូលីដា ដែរ។
គ្រប់គ្នាបានសម្ដែងការសាទរ និងរីករាយដែលឃើញ អ្នកនាង ខាត់ សុឃីម មានឱកាសពិសេសជាមួយនឹងមនុស្សជាទីស្រឡាញ់ទាំង ៣នាក់ ប៉ុន្តែលើកលែងមនុស្សម្នាក់ប៉ុណ្ណោះ ដែលហាក់ដូចជាខ្សឹកខ្សួលជាងគេ។ ម្នាក់នោះគ្មានអ្នកណា ក្រៅពី តារាកំប្លែង និងសម្ដែង សំ ប៉ូលីដា ទេ។
មុនឡើងយន្តហោះ តារាកំប្លែងជើងចាស់រូបនេះ បានរអ៊ូបែបមិនចង់បែកទៅកាន់ ខាត់ សុឃីមថា «កុំទៅអី» ក្នុងន័យ ខ្លួនមិនចង់ឃ្លាត និងមានការនឹករលឹកស្រឡាញ់ខ្លាំង ប៉ុន្តែក៏មិនភ្លេចរំភើបនឹង សុឃីម ដែរ។
ដោយឡែក សម្រាប់ដំណើរទៅកាន់សហរដ្ឋអាមេរិកពេលនេះ ក្រៅពីទៅលេងម្ដាយ និងគ្រួសារ ប្អូនស្រី (ខាត់ ស្រីវង) តារាពហុជំនាញ ខាត់ សុឃីម ក៏មានការងារឡើងសម្ដែងជូនអ្នកគាំទ្ររបស់ខ្លួននៅទឹកដីនោះដែរ។ បើតាមការឲ្យដឹង អ្នកនាងទៅរយៈពេល ១ខែកន្លះ ប៉ុន្តែបើមាន Show ត្រូវសម្ដែងច្រើន អាចនឹងពន្យារដល់ ២ខែ។ ចប់ការងារអស់ អ្នកនាង និងគ្រួសារនឹងវិលមកកម្ពុជាវិញ៕
ទស្សនាវីដេអូ Live ទាំងស្រុង៖