Kim Soo Hyun & Super Junior ក្លាយជាអ្នកនាំភាពជោគជ័យដល់ Yuqi ទាំងមិនដឹងខ្លួន

  • 2022-08-12 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Yuqi គឺជាតារាចិន ដែលស្ថិតក្នុងជំនាន់ ទី៤ របស់ K-Pop និងក៏ជា​សមាជិក​ឆ្នើម​ម្នាក់របស់ (G)I-DLE ដែរ។ នៅពីតូច នាងគឺជា​ក្មេងស្រី​ដែល​មាន​ភាព​ក្លាហាន ចូលចិត្តសាកល្បងអ្វី​ថ្មី និង​ក៏ជា​សិស្សពូកែប្រចាំសាលាដែរ។

ប៉ុន្តែនាម​ជា​អ្នកគាំទ្រម្នាក់របស់ K-Pop ទើប​នាង​តែង​តាមដាន​ និង​គាំទ្រ​វិស័យនេះ ទៅតាម​និស្ស័យធម្មជាតិ​របស់យុវតីសម័យ​ថ្មី។ ជាក់ស្ដែង​ក្រុម​ដែល​ជា Idol របស់​នាង​ដំបូង​នោះគឺ Super Junior ហើយក្រុម​នេះ​ហើយដែល​ជា​ដើមហេតុ ឬ ឫសគល់ធ្វើឲ្យ Yuqi ចង់​ចាប់អាជីពជា​តារា K-Pop

ពេល​នេះ​ការខិតខំរបស់នាង​បាន​ជោគជ័យ​ហើយ ហើយនាង​ក៏មិនភ្លេចនឹក​ដល់ Super Junior ដែលធ្វើឲ្យនាង​មាន​ថ្ងៃនេះ​ដែរ។ សារដ៏វែង​ចេញពី Yuqi ត្រូវ​បាន​បង្ហោះ ក្រោយ Lucky Fan រូបនេះ​ បាន​ជួបសំណេះសំណាលផ្ទាល់ជាមួយ Super Junior ទាំងក្រុម ពេល​ទៅមើលការប្រគំតន្ត្រី។

ក្នុងសំណេរ​ដ៏វែង​នោះ Yuqi បាន​លើកឡើង​ថា​ ក្ដី​ស្រមៃ​ក្លាយជា​តារា​របស់នាង​ កាន់តែរីកធំ ពេល​នាង​មើល Super Junior។ នាង​ថា ខ្លួន​នឹង​ប្រឹង​ប្រែងបន្ថែម ដើម្បីអាច​ឈរ​លើឆាក ហើយរក្សាភាព​ចែងចាំង​បាន​យូរដូចក្រុម Super Junior ហើយមិនភ្លេចអរគុណ Idol ដែល​ជួយឲ្យនាង​អាច​សម្រេច​ក្ដី​ស្រមៃ​មួយនេះ ក៏ដូចជាសន្យាថា​នឹង​ធ្វើជា​ Fan ម្នាក់ដែលអាចឲ្យ Super Junior មាន​មោទកភាព​ខ្លាំង​បំផុត។

ក្រៅពី ក្រុមចម្រៀង Legend មួយនេះ ក៏នៅ​មាន​​តារា​ប្រុសម្នាក់ទៀត ដែល​អាច​ធ្វើឲ្យ Yuqi ចេះនិយាយភាសាកូរ៉េយ៉ាងស្ទាត់ ដែល​ជា​ស្ពាននាំនាងឲ្យមាន​ភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងក្នុងពិភព K-Pop

Yuqi បាន​ទម្លាយថា៖ «ក៏ព្រោះ​តែតារា​សម្ដែង Kim Soo Hyun» ជាអ្នកធ្វើឲ្យនាង​អាច​ហាត់និយាយភាសាកូរ៉េបាន​ល្អ។ នោះដោយសារនាង​គឺជា Fan របស់​រឿង My Love From The Star

សមាជិក (G)I-DLE រូបនេះ​នៅ​បាន​បន្ថែម​ថា​ នាង​រៀនភាសាកូរ៉េ ស្របពេល​កំពុង​មើលរឿងភាគមួយនេះ។ អរគុណ​ដល់​ក្ដី​ស្រឡាញ់ដែលនាងខំ​តាមដាន​រឿង រហូត​អាច​ហាត់និយាយ បាន​ស្ទាត់ ទាំង​ដែលខ្លួនជនជាតិចិនសុទ្ធសាធ៕

ប្រភព៖ Koreaboo | kpopstarz   អត្ថបទ៖ ធារី