តៃវ៉ាន់ ថាខ្លួននឹងឈរដោយរឹងមាំការពារសេរីភាព មិនខ្លាចការគំរាមកំហែងរបស់ចិនទេ !

  • 2022-08-12 03:53:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក Joseph Wu បានថ្លែងថា ការគំរាមកំហែងរបស់ចិនចំពោះតៃវ៉ាន់គឺ "ធ្ងន់ធ្ងរជាងពេលណាៗទាំងអស់" ប៉ុន្តែកោះនេះនឹងឈរយ៉ាងរឹងមាំដើម្បីការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យ រួមទាំងការស្វាគមន៍អ្នកដែលគាំទ្រផងដែរ។ នេះបើតាមសម្តីដែលរដ្ឋមន្រ្តីការបរទេសកោះតៃវ៉ាន់ បានប្រាប់ CNN នៅក្នុងបទសម្ភាសន៍មួយកាលពីថ្មីៗនេះ។

សារប្រឆាំងរបស់លោក Wu បានកើតឡើងនៅពេលដែលប្រទេសចិន បានបន្តធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីការបង្ហាញកងកម្លាំងសាច់ដុំប្រដាប់អាវុធ រយៈពេល ៤ ថ្ងៃបន្ទាប់ពីដំណើររបស់ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិកាលពីសប្តាហ៍មុន។

ចិន បានចាត់ទុកកោះតៃវ៉ាន់ គ្រាន់ជាខេត្តមួយរបស់ខ្លួនដែលបានបែកទៅឆ្ងាយ ហើយនឹងត្រឡប់មកស្ថិតការគ្រប់គ្រងរបស់ក្រុងប៉េកាំងវិញ នៅថ្ងៃណាមួយ។ កន្លងមក ប្រធានាធិបតីចិន Xi Jinping ធ្លាប់បានដាក់ចេញគោលនយោបាយ ប្រទេស១ ប្រព័ន្ធដឹកនាំ២ ដែលអនុញ្ញាតឱ្យតៃវ៉ាន់ដឹកនាំតាមបែបប្រជាធិបតេយ្យបាន បើយល់ព្រមបង្រួបបង្រួមប្រទេសតែ១។ ប៉ុន្តែតៃវ៉ាន់ បានច្រានចោលគោលនយោបាយនេះវិញ៕

ប្រភព៖ CNN   ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី