មកស្គាល់កោះទាំង៥ ! ដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោក

  • 2022-08-15 07:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅលើភពផែនដីយើងនេះ ពោរពេញទៅដោយផ្ទៃទឹកសមុទ្ររហូតដល់ទៅ៧០% ខណ:ផ្ទៃដីមានតែ៣០%តែប៉ុណ្ណោះ យ៉ាងណាមិញពិភពលោកក៏មាននូវកោះជាច្រើនតូចធំស្ទើររាប់ពុំអស់នៅពាសពេញគ្រប់ទ្វីបទាំង៧។ អូស្ត្រាលី បើចាត់ទុកជាកោះ ប្រាកដជាកោះដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោក ដែលមានទំហំរហូតដល់ទៅ ៧,៦៩២,២០២ គីឡូម៉ែត្រក្រឡា តែយ៉ាងណាអូស្ត្រាលីត្រូវបានចាត់ទុកជាទ្វីប ដែលតូចជាងគេទៅវិញ ក្នុងចំណោមទ្វីបទាំង៧។

ខាងក្រោមនេះគឺជាកោះទាំង៥ដែលត្រូវបានគេចាត់ទុកថា ជាកោះដែលធំបំផុតនៅលើពិភពលោក នាពេលបច្ចុប្បន្ន។

១.កោះហ្រ្គីនលែន (Greenland)

កោះហ្រ្គីនលែន គឺជាកោះធំជាងគេលំដាប់លេខ១នៅលើពិភពលោក ដែលមានផ្ទៃដីសរុប រហូតដល់ទៅ ២,១៦៦,០៨៦ គីឡូម៉ែត្រក្រឡា ជាដែនដីស្វយ័តរបស់ដាណឺម៉ាក។ កោះនេះមានអាកាសធាតុត្រជាក់ខ្លាំង ពោរពេញទៅដោយផ្ទៃទឹកកក អ្នកដែលរស់នៅទីនោះភាគច្រើនគឺជនជាតិដើមភាគតិច Inuitតែប៉ុណ្ណោះ។

២.កោះញូហ្គីណេ (New Guinea)

កោះញូហ្គីណេ គឺជាកោះធំលំដាប់លេខ ២ នៅលើពិភពលោក មានផ្ទៃដីសរុបរហូតដល់ទៅ ៧៨៥,៧៥៣ គីឡូម៉ែត្រក្រឡា ក្បែរទ្វីបអាស្ត្រាលី និងត្រូវបានពុះចែកជាពីរ ផ្នែកខាងកើតគ្រប់គ្រងដោយប្រទេស ប៉ាពូញូគីណេ និងមួយផ្នែកទៀតនៅភាគខាងលិច គ្រប់គ្រងដោយ ប្រទេសឥណ្ឌូណេស៊ី។

៣.កោះបរណេអូ (Borneo)

កោះបរណេអូ គឺជាកោះធំជាងគេលេខ៣ នៅលើសាកលលោក មានផ្ទៃដីរហុតដល់ទៅ ៧៤៣,៣៣០ គីឡូម៉ែត្រក្រឡា។ កោះដ៏ធំនេះ ត្រូវបានគ្រប់គ្រងដោយប្រទេសចំនួន៣ ក្នុងនោះ ឥណ្ឌូណេស៊ីគ្រប់គ្រងមួយផ្នែកយ៉ាងធំចំនួន ៧៣% ម៉ាឡេស៊ី ២៦% និង ១%ទៀតក្នុងប្រទេស ប្រ៊ុយណេ។

៤.កោះម៉ាដាហ្កាស្កា (Madagascar)

កោះម៉ាដាហ្កាស្កា គឺជាកោះដ៏ធំលំដាប់លេខ៤នៅលើសាកលោក ស្ថិតក្នុងមហាសមុទ្រឥណ្ឌា មានទំហំ៥៩២,៨០០ គីឡូម៉ែត្រក្រឡា ជាកម្មសិទ្ធរបស់ប្រទេសម៉ាដាហ្កាស្កា។

៥.កោះបាហ្វហ្វីន (Baffin)

កោះបាហ្វហ្វីន ជាកោះដែលមានផ្ទៃដីធំលំដប់លេខ៥ នៅលើសាកលលោក ទំហំ ៥០៧,៤៥១ គីឡូម៉ែត្រក្រឡា របស់ប្រទេសកាណាដា ពុំសូវមានមនុស្សរស់នោះទេ ព្រោះតែកោះនេះស្ថិតនៅក្បែរតំបន់ប៉ូល មានអាកាសធាតុជាក់ខ្លាំពេក។

ប្រភព៖ Wikipedia | greatknowledge   ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ

អត្ថបទថ្មី