សំងំស្រង់ទិន្នន័យ ១ខែ ពេលនេះលទ្ធផលតារាមានប្រជាប្រិយភាពជាងគេនៅកូរ៉េ ប្រចាំខែ សីហា ចេញហើយ

  • 2022-08-16 03:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Korea Institute of Corporate Reputation បានបង្ហាញហើយនូវលទ្ធផល តារាៗដែលជាប់ជាតារាម៉ូដែល​ដែលស្ថិតនៅ​ចំណាត់ថ្នាក់កំពូល មាន​ប្រជាប្រិយភាព​ខ្លាំង​ជាងគេ​ប្រចាំខែសីហា ដោយផ្អែកលើការវិភាគទិន្នន័យធំៗ។

គិតចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី១៥ ខែសីហា វិទ្យាស្ថានក៏បាន​រកឃើញនូវទិន្នន័យនៃ តារាម៉ូដែលដែល​មាន​សកម្មភាព​ច្រើនជាងគេតាមរយៈ ការបង្ហាញ​ខ្លួនលើបណ្ដាញសង្គម និងសកម្មភាពផ្សេងៗ។

អ្នកជាប់ចំណាត់ថ្នាក់កំពូល លើគេគឺ BTS ដែល​ជាអ្នក​ដែលមានពិន្ទុសរុប ២,៤៩៨,០៦០ ដោយតាមពីក្រោយដោយ IU ដែល​មានពិន្ទុ ១,៩១៣,៧៧២ ស្របពេលតារា​ចម្រៀង Trot គឺ Lim Young Woong ជា​អ្នក​ស្ថិតនៅលេខ ជាមួយនឹង​ពិន្ទុ ១,៣៤៦,១២២

ដោយឡែក បើគិតជា​រួម និងក្រឡេកទៅមើលម្ចាស់ចំណាត់ថ្នាក់កំពូលទាំង ១០ តើតារា​រូបណា​ខ្លះ​ ដែល​មាន​ឥទ្ធិពលឈរនៅលំដាប់អ្នកមានប្រជាប្រិយភាពជាងគេនៅខែសីហានេះ?

១. BTS

២. IU

៣. Lim Young Woong

៤. Yoo Jae Suk

៥. Son Heung Min

៦. Gong Yoo

៧. Son Suk Goo

៨. BLACKPINK

៩. Yuna Kim

១០. Kim Jong Kook

ប្រភព៖ Allkpop   អត្ថបទ៖ ធារី

អត្ថបទពេញនិយម