មិត្តហ្វូនមានមោទនភាពប្រគល់ជូនទូរទស្សន៍ទំហំ ៥៥អ៊ីញ និងឧបករណ៍រៀបចំវីដេអូ Conference ២៦ឈុតដល់ក្រសួងអប់រំ យុវជន និងកីឡា​

  • 2022-08-16 10:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា (MoEYS) មាន​ធ្វើពិធី​ប្រគល់ទូរទស្សន៍ ៥៥អ៊ីញ ចំនួន២៦គ្រឿង និងឧបករណ៍រៀបចំវីដេអូ Conference ២៦ឈុតដល់ក្រសួងអប់រំ យុវជន និងកីឡាពីសំណាក់ក្រុមហ៊ុនមិត្តហ្វូន នៅព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២២នេះ​។​

​កម្មវិធីនេះប្រពឹត្ត​ទៅ​ក្រោមវត្តមាន​ដ៏ខ្ពង់ខ្ពស់​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ​និង​លោក ហ្វុង វ៉ាន់ គឿង (Phung Van Cuong) អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន លោក Nguyen Duc Nam នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល​អប់រំ​ឌីជីថល​ រួមជាមួយ​​​មន្ត្រីរាជការ​ លោក​គ្រូ​អ្នក​គ្រូ​​​ និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​។

កិច្ចសហការ​នេះ ជា​​ភាពជោគជ័យ​មួយ​បន្ថែមទៀត​រវាង​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ដែល​បាន​សហការ​គ្នា​ បន្ថែម​ពី​លើ​កិច្ចការ​ជា​ច្រើន​រួម​មាន​ទាំង​​ការ​​ផ្ដល់​អ៊ីនធឺណិត​ឥត​គិត​ថ្លៃ​ដល់​​គ្រឹះស្ថាន​សិក្សា​​សាធារណៈ គ្រឹះស្ថាន​ បណ្តុះបណ្តាលគ្រូ សាកលវិទ្យាល័យ និងអង្គភាព​ក្រោម​ឱវាទ​​ក្រសួងអប់រំ យុវជន និងកីឡា។ ការផ្ដល់​ទូរទស្សន៍​ និង​ឧបករណ៍រៀបចំវីដេអូ Conference ដល់​ក្រសួងអប់រំ យុវជន និងកីឡា គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ សម្រួល​ និង​​ផ្លាស់ប្ដូរ​បរិបទ​ការងារមក​ប្រព័ន្ធ​ឌីជីថលឲ្យ​ស្រប​តាម​ការ​វិវត្ត​នៃ​បច្ចេកវិទ្យា។

ជាមួយនឹងបេសកកម្មក្នុងការ​រួម​ចំណែក​លើក​កម្ពស់​​គុណភាព​អប់រំនៅប្រទេសកម្ពុជា​ ឱ្យកាន់តែ ប្រសើរឡើង ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ​ក្រុមហ៊ុនមិត្តហ្វូន បានព្រមព្រៀងគ្នាដើម្បីពង្រីក​ការផ្តល់សេវា​អ៊ីនធឺណិត​ដល់សាលារៀន​សាធារណៈ ចាប់ពីឆ្នាំ​២០២០ ក្រោមគម្រោង​ឈ្មោះ “អ៊ីនធឺណិត​សម្រាប់​សាលារៀន” រហូតដល់ទៅ ៣.០០០ សាលារៀន​ទូទាំងប្រទេស និងគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីកសាងមជ្ឈមណ្ឌលទិន្នន័យ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ សម្រាប់រយៈពេល៥ឆ្នាំ ខាងមុខទៀត។

លើសពីនេះ ជាមួយនឹងគោលដៅនៃការកសាង​​សង្គម​ឌីជីថល ជាពិសេសប្រព័ន្ធ​អប់រំឆ្លាតវៃ ក្រុមហ៊ុនមិត្តហ្វូននឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តដំណោះស្រាយ​បច្ចេកវិទ្យា​ក្នុងវិស័យអប់រំ។ ថ្លែង​ពិធី​នេះ​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូស​បញ្ជាក់​ពីសារៈសំខាន់ជំនួយ​របស់​ក្រុមហ៊ុន​មិត្តហ្វូន ​ក្នុងការ​គាំទ្រ​ការងារ​បែបឌីជីថល រួម​ចំណែក​​ក្នុង​ការ​កែ​លម្អ​គុណភាព​ និងការលើកកម្ពស់​​បច្ចេកវិទ្យា​។ ក្រសួងអប់រំ យុវជន និងកីឡា បន្ត​សហការ​ជា​មួយ​ក្រុមហ៊ុន​​មិត្តហ្វូន​ ជាដៃគូយុទ្ធសាស្រ្តរយៈពេលវែងក្នុងការលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា​ ទូរគមនាគមន៍​និងព័ត៌មាន ​នៅ​ក្រសួងអប់រំ យុវជន និងកីឡា និងសាលារៀនទាំងអស់​។​

លោក ហ្វុង វ៉ាន់ គឿង អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានសម្តែងនូវ​ការកោតសរសើរ​ចំពោះ​ក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុញ្ញាត​​ឱ្យ​​ក្រុមហ៊ុន​មិត្តហ្វូន ផ្ដល់​ជំនួយ និង​គាំទ្រ​ ដល់​ការ​អនុវត្ត​គម្រោង​​ជាច្រើន​នា​ពេល​កន្លង​មក​។ ជាថ្មីម្តងទៀតក្រុមហ៊ុនមិត្តហ្វូនបញ្ជាក់ពីចក្ខុវិស័យដ៏មុតមាំរបស់ខ្លួន​ក្នុងការវិនិយោគលើការអប់រំនៅកម្ពុជាដែលជាការប្តេជ្ញាចិត្តដ៏សំខាន់​ក្នុងការនាំយកនូវដំណោះស្រាយលំដាប់ពិភពលោកមកប្រទេសកម្ពុជាដែលត្រូវបានបញ្ជាក់ និងទទួលស្គាល់អស់រយៈពេលជាច្រើនឆ្នាំមកនេះ​ ។

សកម្មភាពរបស់​ក្រុមហ៊ុន​មិត្តហ្វូនត្រូវបានគេទទួលស្គាល់ថាអាចជួយឱ្យយុវជនជំនាន់ក្រោយ​និងអនាគត​អ្នកដឹកនាំកម្ពុជា​អាចបំពេញនូវសក្តានុពលរបស់ខ្លួន​បាន។ វាជាការចាប់ផ្តើមនៃការប្រើប្រាស់​ចំណេះដឹង ​និងជំនាញព័ត៌មានវិទ្យា​ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅអនាគតនៃប្រទេសកម្ពុជា។​

ក្រៅពីបម្រើដល់អតិថិជនជិត ៩លាននាក់របស់ខ្លួន ក្រុមហ៊ុនមិត្តហ្វូនក៏បានអនុវត្តសកម្មភាពជួយដល់សង្គម (CSR) ជាច្រើនផងដែរ ។ ការងារ CSR មួយចំនួនដ៏លេចធ្លោរបស់ក្រុមហ៊ុន រួមមាន កម្មវិធី «នេះមិនមែនជាសុបិន»; «អ៊ីនធឺណិតសម្រាប់សាលារៀន»; កម្មវិធីគាំពារសុខភាពរបស់មិត្តហ្វូនសម្រាប់ប្រជាពលរដ្ឋក្រីក្រជាមួយក្រុមគ្រូពេទ្យ TYDA; ជំនួយមនុស្សធម៌ជួយសង្គ្រោះដោយសហការជាមួយកាកបាទក្រហមកម្ពុជា; មូលនិធិមិត្តហ្វូនរួមចំណែកដល់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩របស់រាជរដ្ឋាភិបាល និងការគាំទ្រដល់ការប្រកួតបាល់ទាត់ មិត្តហ្វូនខេមបូឌានលីគ ជាដើម ។

ចំនួនទឹកប្រាក់ដែលក្រុមហ៊ុនបានបរិច្ចាគទៅលើសកម្មភាពសង្គម គិតរហូតមកដល់ពេលនេះ គឺប្រមាណ ១០០លានដុល្លារអាមេរិករួចហើយ ហើយក្រុមហ៊ុននឹងបន្តគាំទ្រសកម្មភាពសង្គម មួយឆ្នាំៗ ពី ៨ ទៅ ១០លានដុល្លារជាបន្តទៀត ។ បោះជំហានទៅមុខទៀត គោលដៅបន្ទាប់របស់ មិត្តហ្វូន គឺបន្តពង្រឹងតំណែងរបស់ខ្លួនជាក្រុមហ៊ុនលេខ១ នៅក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា ជាមួយនឹងបេសកកម្មស្នូល «បង្កើតទំនាក់ទំនងសង្គមឌីជីថល» ។

ទន្ទឹមនឹងនេះដែរ មិត្តហ្វូន ប្ដេជ្ញាចិត្តវិនិយោគបន្ថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍កាន់តែរឹងមាំនិងទូលំទូលាយថែមទៀត ដោយប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ ដូចជា 5G, Narrowband IoT, Big Data, AI ជាដើម ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា, ប្រជាពលរដ្ឋ និងសហគមន៍ធុរកិច្ច ដើម្បីពន្លឿនការធ្វើឌីជីថលូបនីយកម្ម និងធ្វើឱ្យកាន់តែវៃឆ្លាតនូវសកម្មភាពធុរកិច្ច ។

ជាចុងក្រោយ មិត្តហ្វូន ក៏នឹងប្ដេជ្ញាបន្តធ្វើជាក្រុមហ៊ុនឈានមុខគេនៅក្នុងការផ្ដល់សេវាទូរគមនាគមន៍ ដូចជា បណ្ដាញទូរសព្ទចល័ត, អ៊ីនធឺណិត broadband ការបញ្ជូនទិន្នន័យ, ទូរទស្សន៍ឌីជីថល និងមាតិកាផ្សព្វផ្សាយ ។ ក្រៅពីនេះ សេវាកម្មថ្មីៗជាច្រើនថែមទៀតក៏កំពុងត្រូវបានរៀបចំបង្កើតឡើងផងដែរ ដូចជា ការទូទាត់តាមឌីជីថល ធនាគារឌីជីថល ទីក្រុងឆ្លាតវៃ សេវាកម្មនៅលើ Cloud និងការផ្សាយពាណិជ្ជកម្មនៅលើអនឡាញ ជាដើម ។ ទាំងអស់នេះនឹងរួមចំណែកនាំមកនូវអនាគតនិងជីវភាពបែបឌីជីថលកាន់តែប្រសើរឡើងសម្រាប់ព្រះរាជាណាចក្រកម្ពុជា ៕