កត់ថ្ងៃខែទុកឱ្យហើយ iPhone 14 នឹងចេញនៅថ្ងៃ ៧ ខែកញ្ញា ថ្លៃជាងមុន ១០០ ដុល្លារ

  • 2022-08-18 03:43:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple មានបំណងរៀបចំព្រឹត្តិការណ៍ធំ Apple Event នៅថ្ងៃពុធ ទី៧ ខែកញ្ញា ដែលផ្ដោតលើការបញ្ចេញ iPhone 14 និង Apple Watch Series 8។ រីឯថ្ងៃដាក់លក់ផ្លូវការ Apple បានប្រាប់ហាងលក់រាយរបស់ខ្លួនឱ្យរៀបចំនៅ ថ្ងៃសុក្រ ទី១៦ ខែកញ្ញា។

នេះបើយោងទៅតាមសេចក្ដីរាយការណ៍របស់ សារព័ត៌មាន Bloomberg។

អ្វីដែលពិសេសលើ iPhone 14 ឆ្នាំនេះ គេរំពឹងថាម៉ូឌែល Pro នឹងអាប់ឌែតប្រព័ន្ធកាមេរ៉ាធំជាងមុន ប្ដូរថ្ងាសឆកទ្រវែងទាំងស្រុងចោល មកប្រើថ្ងាសឆកដូចគ្រាប់ថ្នាំពេទ្យ ឬមានរាងជាអក្សរ “i” និងប្រើឈីបថ្មី A16។

ចំពោះការអាប់ឌែតដ៏ច្រើននេះ iPhone 14 Pro ត្រូវបានគេរំពឹងទុកថានឹងឡើថ្លៃលើសមុន ១០០ដុល្លារ បើធៀបទៅនឹង iPhone 13 Pro ចេញកាលពីឆ្នាំមុន។ នេះបើយោងទៅតាមអ្នកវិភាគ Wedbush Securities លោក Dan Ives។

ដូចនេះ iPhone 14 Pro និង Pro Max នឹងមានតម្លៃប្រមាណ ១០៩៩ដុល្លារ និង ១១៩៩ដុល្លារ ខណៈ iPhone 13 Pro និង Pro Max ពេលប្រកាសចេញតម្លៃត្រឹម ៩៩៩ដុល្លារ និង ១០៩៩ដុល្លារ តែប៉ុណ្ណោះ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម