ភ្ជាប់ចំណងស្នេហ៍ជាមួយគ្នាមិនក្រោម ៥ឆ្នាំ ពេលនេះ រ៉ូលីន បង្ហើបបុរសនោះមកពីណាហើយ

  • 2022-08-24 07:26:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីករ និងតារាចម្រៀងភេទទី៣ រ៉ូលីន ព្យាយាមលាក់មុខប្រុសស្នេហ៍ ប៉ុន្ដែពោលថាមានក្ដីសុខណាស់ដែលបានរួមរស់ជាមួយគ្នា។ នៅគ្រាដែលតារាស្រឡាញ់ភេទដូចគ្នាមួយចំនួនលាតត្រដាងចំណងស្នេហ៍ជាសាធារណៈ បែរជារ៉ូលីន បង្កើតក្ដីសុខជាមួយដៃគូក្នុងភាពអាថ៌កំបាំងទៅវិញ។

ក្នុងបទសម្ភាសន៍ខ្លីមួយជាមួយSabay កាលពីថ្ងៃទី២២ ខែសីហា រ៉ូលីន ថាតាមពិតខ្លួន និងប្រុសស្នេហ៍ទៅណាមកណាជាមួយគ្នា និងបង្កើតក្ដីស្រឡាញ់នេះមិនក្រោម ៥ឆ្នាំឡើយ។ លោកថា ភាគីម្ខាងទៀត មិនខ្លាចនឹងចេញមុខទទួលស្គាល់ការពិតជាសាធារណៈទេ ប៉ុន្ដែលោកទៅវិញទេដែលមិនចង់បញ្ចេញ ព្រោះបង្ការខ្លាចមានបញ្ហាអីទៅថ្ងៃក្រោយ នាំឲ្យខ្មាសញាតិ។

រ៉ូលីន៖ “បើនិយាយថារស់នៅ មើលចិត្ដថ្លើមគ្នា ៥ឆ្នាំដូចជាតិចពេក គឺយូរហើយពួកខ្ញុំហ្នឹង តែខ្ញុំមិនចូលចិត្ដបើកចំហ ក្រែងមានបញ្ហាអីថ្ងៃក្រោយទៅ វាពិបាក…អីចឹងខ្ជិលហ្មងទៅ! តាមពិតគាត់ មិនមែនជាអ្នកសិល្បៈទេ ហើយយើងដើរទៅណាមកណាជាមួយគ្នាតែគេមិនចាប់អារម្មណ៍"។

ក្នុងឱកាសដែលតារាមានសំឡេងសម្បូរបែបរូបនេះ អញ្ជើញជាភ្ញៀវកិត្ដិយសក្នុងកម្មវិធីសម្ពោធរឿងមួយរបស់ផលិតកម្ម អិល ឌី នៅផ្សារទំនើប អ៊ីអន១ កាលពីពេលថ្មីៗនេះ ឲ្យដឹងថា ត្រជាក់ ឬក្ដៅ មានសេចក្ដីសុខ ឬទុក្ខ គឺកើតចេញពីដៃគូនីមួយៗ។ លោកសង្កេតឃើញថាអ្នកស្រឡាញ់ភេទដូចគ្នាខ្លះ មានបញ្ហាច្រើន ហើយក្ដីសុខក៏ច្រើន បានបង្ហាញតាមបណ្ដាញសង្គម ប៉ុន្ដែសម្រាប់លោកបើទោះបីជាសុខ ឬទុក្ខក៏សូមរក្សាទុកក្ដីស្នេហ៍មួយនេះជាអាថ៌កំបាំងសិន៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម
អត្ថបទថ្មី