លើកពានហើយ តិចម៉េង អង្គុយលាបាយខ្ចប់ស្លឹកឈូកម្ដាយខំវេចឲ្យតាំងពីស្រុក មកញ៉ាំជាមួយ ភិទិ

  • 2022-08-29 03:18:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ និងរូបភាពសម្ដែងពីការសាទរមកលើ ម្ចាស់ជយលាភី Cambodian Idol រដូវកាលទី ៤ លីម តិចម៉េង ពិតជាមាន​ចំនួន​ច្រើន និងត្រូវ​បាន​បង្ហោះពេញ​បណ្ដាញសង្គម មិនថា Facebook, TikTok, YouTube និង Instagram ជា​ដើម ដោយពួកគេពេញ​ចិត្តនឹងលទ្ធផល Idol រូបនេះ​ណាស់។ ដោយឡែកក្នុងចំណោមវីដេអូទាំងនោះ គេ​ក៏បាន​ប្រទះឃើញវីដេអូ មួយរបស់ លោក​ និងមិត្តល្អ ថុល សុភិទិ មកអង្គុយញ៉ាំបាយខ្ចប់ស្លឹកឈូកជា​មួយគ្នាដែរ ពេលចប់កម្មវិធី។

ដៃលាបាយបណ្ដើរ ម្ចាស់ពាន លីម តិចម៉េង នៅឆ្លៀតប្រាប់ទៀតថា នេះគឺជា បាយដែលម្ដាយរបស់លោកខំវេចខ្ចប់ទុកឲ្យ តាំងពីខេត្តកំពង់ចាមមកម្ល៉េះ។ ហត់ពេញមួយថ្ងៃហើយ មិនចាំយូរ តិចម៉េង ក៏បានរៀបចំញ៉ាំ ដោយមានការចូលរួមពីមិត្តល្អ ថុល សុភិទិ ផងដែរ។ វីដេអូនេះដែរ ត្រូវបាន​ចែកចាយលើ Story ដោយម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះថា Rangsey Roth ដែលជាមិត្តភ័ក្តិម្នាក់ដែររបស់ តិចម៉េង និង ភិទិ ហើយក្រោយឃើញភ្លាម អ្នកប្រើបណ្ដាញសង្គមផ្សេងទៀតក៏បានយកទៅបង្ហោះបន្ត ដោយម្នាក់ៗមិនភ្លេចសប្បាយចិត្តនឹងមិត្តភាពរបស់មិត្តល្អមួយគូនេះទេ។

ដ្បិតមានការសោកស្ដាយដែលបេក្ខភាព​ ៣រូបផ្សេងទៀត ខកខានឱកាសលើកពាន ក៏មហាជនសន្យានឹងបន្តការគាំទ្រពួកគេតទៅមុខទៀតដែរ៕

ចុចទីនេះ ដើម្បីទស្សនាវីដេអូទាំងស្រុង!

អត្ថបទ៖ ធារី