ម្ចាស់ពានរកឃើញហើយ តែងាកមកមើលឈុតគណៈកម្មាការ កញ្ញា វិញម្ដងស្អាតប្រណិតដូចម្ចាស់ក្សត្រី

  • 2022-08-29 06:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិតណាស់កាលពីយប់ថ្ងៃទី២៨ ខែសីហា ប្រជាជនខ្មែររាប់លាននាក់បានចូលរួមសាទរយ៉ាង ពុះកញ្ជ្រោលនារាត្រីក្នុងដំណើរការស្វែងរកពន្លកថ្មី ជាម្ចាស់ពានកម្មវិធីប្រកួតចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ បានទៅលើកំលោះសង្ហាអ្នកខេត្តកំពង់ចាម លីម តិចម៉េង

បន្ទាប់ពីកម្មវិធី Cambodian Idol រដូវកាលទី៤ បានបញ្ជប់រួចរាល់ ក្នុងនោះគេសង្កេតឃើញថាអ្នកម៉ាក់វ័យក្មេងសម្រស់ឋិតថេរ ដែលត្រូវជាគណៈកម្មាការផ្ទាល់ គឺអ្នកនាង ឱក សុគន្ធកញ្ញា ហាក់មានភាពលេចធ្លោយ៉ាងខ្លាំងពី មួយសប្ដាហ៍ទៅមួយសប្ដាហ៍ ជាមួយនឹងការរៀបចំខ្លួនយ៉ាងស្រស់ស្អាតឥតខ្ចោះ ពោលគឺរៀបរយស្អាតភ្លឹងគ្រប់ជ្រុងជ្រោយតែម្ដងទាំងការរៀបចំខ្លួនផាត់មុខ ធ្វើសក់ តុបតែងយ៉ាងឱ្យស៊ីជាមួយនឹងឈុតដ៏ប្រណិតដែលអាចនិយាយបាន ជាឈុតមិនជាន់អ្នកណា ឈុតដែលច្នៃឡើងក្រោមដៃអ្នកច្នែម៉ូដសម្រិតសម្រាំងប្រណិត មួយឈុតៗគឺឥតខ្ចោះតែម្ដង ពេលគ្រងលើខ្លួនកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ប្រៀបដូចជាម្ចាស់ក្សត្រីមើលពីជ្រុងណា ក៏ទាក់ភ្នែកទាក់ចិត្ត៕

ទស្សនារូបភាពត្រជាក់ភ្នែកជាមួយឈុតសម្លៀកបំពាក់គ្រងដោយ ឱក សុគន្ធកញ្ញា ក្នុងថ្ងៃប្រកួត ប្រមាណសប្ដាយ៍កន្លងទៅនេះ ខាងក្រោមនេះដូចតទៅ៖

អត្ថបទ៖ Kesor