មាន​ដឹង​អត់!​ ៨០%​ នៃ​​ហាង​ដូណាត់​នៅ​ភាគ​ខាង​ត្បូង​រដ្ឋ​កាលីហ្វ័រញា​ សហរដ្ឋអាមេរិក​ មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ​

  • 2022-08-30 11:17:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​អាមេរិក​ CBS News ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ឆ្នាំ​២០២២នេះ​បាន​ឲ្យ​ដឹង​ថា​ ប្រមាណ​៨០% នៃ​ហាង​ដូណាត់​នៅ​ភាគ​ខាង​ត្បូង​រដ្ឋកាលីហ្វ័រ​ញា​ សហរដ្ឋអាមេរិក​ មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ​។

គ្រួសារ​ខ្មែរ​ជា​ច្រើនដែល​កាន់កាប់​ហាង​ដូណាត់​ប្រមាណ​៨០% នៃ​តំបន់​ខាង​លើ​ក្នុង​ប្រទេស​អាមេរិក​នេះ​ គឺ​​ជា​ជន​ភៀស​ខ្លួន​ពី​ប្រទេស​កម្ពុជា​ក្នុង​សម័យ​សង្គ្រាម​ ដោយ​ភាគ​ច្រើន​ពួក​គេ​បាន​មក​ដល់​ រដ្ឋកាលីហ្វ័រណា​ ទឹកដី​អាមេរិក​ក្នុង​កំឡុង​​ទសវត្ស​ឆ្នាំ​១៩៧០ និង​ដើម​ទសវត្ស​ឆ្នាំ​១៩៨០។

ជនជាតិ​ខ្មែរ​ដែល​ភៀស​ខ្លួន​មក​រស់​នៅ​​រដ្ឋកាលីហ្វ័រញា​ក្នុង​ជំនាន់​នោះ​គឺ​មិន​សូវ​ទទួល​បាន​ជំនួយ​ទំនុក​បម្រុង​ប៉ុន្មាន​ទេ​ ដូច្នេះ​ពួក​គេ​ត្រូវ​ធ្វើ​ការ​ដើម្បី​ជួយ​គ្រួសារ​ ដោយ​ភាគ​ច្រើន​គឺ​បាន​មក​ធ្វើ​ការ​នៅ​ហាង​ដូណាត់​ និង​ធ្វើ​ការ​ជា​ច្រើន​ម៉ោង​រៀងរាល់​ថ្ងៃ​ បន្ទាប់​​ពី​ធ្វើ​ការ​ច្រើន​ឆ្នាំ​ ពួក​គេ​ក៏​មាន​លទ្ធភាព​​បើក​លក់​នំ​ដូណាត់​ធ្វើ​ម្ចាស់​ហាង​ខ្លួន​ឯង​។ ​គ្រួសារ​ខ្លះ​ក៏​បាន​បង្រៀន​ការ​ធ្វើនំដូណាត់នេះ​ទៅកាន់​គ្រួសារ​ខ្មែរ​ជា​ជនភៀសខ្លួនដែល​ទើប​មក​ដល់​ ហើយ​ក៏​បាន​បើក​ហាង​​ជា​បន្ត​បន្ទាប់​ផង​ដែរចាប់​ពី​កំឡុង​ឆ្នាំ​១៩៨០រហូមក។

គ្រួសារ​ខ្មែរ​ដែល​ជា​ម្ចាស់​ហាង​លក់​នំ​ដូណាត់​នៅ​តំបន់​នេះ​បាន​ចូល​រួម​ចំណែក​ជួយ​ពង្រីក​ប្រពៃ​ណី​នំ​ដូណាត់របស់អាមេរិក​នេះ​កាន់​តែ​រីក​ចម្រើន​ដូច​ជា ដោយ​កាល​ពី​៤០ឆ្នាំ​មុន​​ ​ប្រអប់​ដាក់​នំ​ដូណាត់​គឺ​មាន​ពណ៌​ស​ប៉ុណ្ណោះ​ ដែល​ជា​ប្រអប់​ដាក់​នំ​ស្រាប់​និង​មាន​តម្លៃ​ថ្លៃ​ លុះ​គ្រួសារ​ខ្មែរ​ដែល​ជា​ម្ចាស់​ហាង​មួយ​បាន​ឆ្នៃ​ក្រដាស​ពណ័​ផ្កា​ឈូក​ ដែល​ក្រដាស​កាត់​សល់​របស់​រោង​ចក្រ​ធ្វើ​ជា​ប្រអប់​ពណ៌​ផ្កាឈូក​ដោយ​បត់​ធ្វើ​ដោយ​ខ្លួន​ឯង​ និង​តម្លៃ​ទាប​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​អាច​ធ្វើ​ការ​កាត់​បន្ថយ​លើ​ការ​ចំណាយ​លើ​​ប្រអប់​​បាន​ច្រើន​រាល់​ប្រអប់​នីមួយៗ​ ដែល​ធ្វើ​ឲ្យ​សព្វ​ថ្ងៃ​នេះ​ ប្រអប់​ដាក់​នំ​ដូណាត់​ភាគ​ច្រើន​ជា​ប្រអប់​ពណ័​ផ្កា​ឈូក​ទៀត​ផង​៕

ប្រភព៖ CBSNews   អត្ថបទ៖ សេរី មង្គល