៣ក្នុង១ XGIMI មានឧបករណ៍នេះមួយ មើលកុនក្នុងផ្ទះ ចាក់ចម្រៀង ប្រើជាអំពូលបានមួយចប់

  • 2022-08-31 06:39:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះជាឧបករណ៍សម្រាប់ផ្ទះវៃឆ្លាត ដែលមានវា១ជំនួសឱ្យរបស់៣ឯណោះ ដែលវាដើរតួជា DLP projector ជាម៉ាស៊ីនបញ្ចាំងក្នុងខ្នាតតូច ដើរតួជាអំពូលក្នុងផ្ទះ និងវាក៏ជា Bluetooth Speaker មានគុណភាពខ្ពស់ ប្រើប្រព័ន្ធសំឡេងរបស់ក្រុមហ៊ុនល្បី Harman Kardon ថែមទៀតផង។

ឧបករណ៍ដ៏ទំនើបនេះ មានឈ្មោះថា XGIMI Magic Lamp ផលិតដោយក្រុមហ៊ុន Xiaomi។ សម្រាប់អ្នកចូលចិត្តទស្សនាភាពយន្ត បើកសំឡេងឮខ្លាំងៗអី ឃើញឧបករណ៍នេះដឹងតែជាប់ចិត្តមិនខាន។

បច្ចុប្បន្ន Xgimi Magic Lamp ទើបមានលក់នៅប្រទេសចិនតែប៉ុណ្ណោះ ក្នុងតម្លៃប្រមាណ ១១៧០ដុល្លារ៕

ប្រភព៖ whathifi

អត្ថបទ៖ កុសល