កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ នឹង​ក្លាយ​ជា​កន្លែង​បំពេញ​ក្ដី​ស្រមៃ​យុវជន​

  • 2022-09-06 07:50:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ និង​ជាទីលាន​ក្រុម​បាល់ទាត់​ ណាហ្គាវើលដ៏​ គឺ​សម្ពោធឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ព្រឹកមិញ​នេះ​ក្រោម​អធិបតីភាព​ឯកឧត្ដម​ ជា​ សុផារ៉ា​ និង​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ខណៈ​ទីលាន​មួយ​នេះ​នឹង​ក្លាយ​ជា​កន្លែង​បំពេញ​ក្ដី​ស្រមៃ​ចំពោះ​យុវជន​ ពិសេស​ថ្នាល​បាល់ទាត់​តែ​ម្ដង។​

ឯកឧត្ដម​ ហ៊ុន​ ម៉ានី

កីឡដ្ឋាន​ដែល​ផ្ដួចផ្ដើម​គំនិត​ដោយ​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ មួយ​នេះ​ចាប់​ផ្ដើម​សាងសង់​កាល​ពីថ្ងៃទី២១ ​ខែ​កុម្ភៈ​ ឆ្នាំ២០២១ ​បាន​បញ្ចប់​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី២១​ ​ខែ​សីហា និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នា​ព្រឹក​ថ្ងៃ​ទី៦​ ខែ​កញ្ញា​ ២០២២​ នេះ។​ កីឡដ្ឋាន​ខាង​លើ​នឹង​ត្រូវ​ប្រើប្រាស់​ជា​ទីលាន​គោល​សម្រាប់​ក្រុមបាល់ទាត់​ណាហ្គាវើលដ៏​ ធ្វើ​ការ​ហ្វឹកហាត់​ និង​ទទួល​ការ​ប្រកួត​ផ្សេងៗ​នៅ​ពេល​ខាង​មុខ។​ មួយ​វិញ​ទៀត​ក្លឹប​នឹង​ជួយ​បង្វឹក​ដល់​កីឡាករ​ កីឡា​ការិនី​ថ្នាល​នៅ​កំពង់ស្ពឺ​ ជា​មួយ​គ្រូ​អាជីព​ៗ។​

ឯកឧត្ដម​ ហ៊ុន​ ម៉ានី

ទីតាំង​មួយ​នេះ​នឹង​ក្លាយ​ជា​កន្លែង​រួម​ចំណែក​បណ្ដុះបណ្ដាល​ថ្នាល​ និង​ជា​កន្លែង​សម្រាប់​យុវជន​ដែល​មាន​ក្ដី​ស្រមៃ​ចង់​ហ្វឹកហាត់​បែប​អាជីព​ ចង់​ក្លាយ​ជា​កីឡាករ​ឆ្នើម​ មាន​សក្ដានុពល​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ខាង​មុខ​ជា​ដើម។​

បញ្ជាក់​ដែរ​ថា​ កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ នេះ​គឺ​ស្ថិត​នៅ​ក្នុង​ភូមិតាម៉ុល​ សង្កាត់​ច្បារមន​ ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ។​ កីឡដ្ឋាន​មួយ​នេះ​ប្រើប្រាស់​ថវិកា​សាងសង់​ខ្ទង់​ជាង​ ៣លាន​ដុល្លារ៕

រូបភាពហ្វេសបុកកីឡដ្ឋានកំពង់ស្ពឺ

អត្ថបទ៖ នួន ស៊ីណា​