ទស្សនាការបង្ហាញសមត្ថភាពរបស់ម្ចាស់ពាន លីម តិចម៉េង តាំងពីវគ្គ Judge Audition ដល់វគ្គផ្ដាច់ព្រ័ត្រ

  • 2022-09-07 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើកទីមួយសម្រាប់​ជីវិត ក្នុងបេសកកម្មប្រកួតកម្មវិធីប្រឡង ពិសេសកម្មវិធី Cambodian Idol កំលោះតូច លីម តិចម៉េង បាន​បង្ហាញសមត្ថភាពឲ្យគ្រប់គ្នា​ដឹង​ថា លោកតូចតែខ្លួន ប៉ុន្តែមហិច្ឆតាធំ និងសមត្ថភាពខ្ពស់។

ទោះបី​កម្មវិធី Cambodian Idol រដូវកាលទី ៤ បញ្ចប់ទៅដោយជោគជ័យ ប៉ុន្តែគ្រប់គ្នាមិនទាន់​អាច​ដកចិត្តបាន​នៅឡើយ។ គ្រប់បទចម្រៀង​ដែល លីម តិចម៉េង​ បាន​លើកយកមកបកស្រាយ សុទ្ធតែ​ទទួល​បានការគាំទ្រ​ច្រើន តាំងពីសប្ដាហ៍ Judge Audition រហូត​ដល់វគ្គ​ផ្ដាច់ព្រ័ត្រ និងឈាន​ដល់ការ​លើក​ពាន។ ដូច្នេះ​ជាការ​សរុប សូមទស្សនាដូចខាងក្រោម នូវការបង្ហាញសមត្ថភាព​របស់ តារាប្រុសរូបនេះដូចខាងក្រោម៖

១. វគ្គ Judge Audition ច្រៀងបទ «ជំងឺខ្វះអ្នកថែ» និងលេងហ្គីតាដោយខ្លួនឯង

២. វគ្គ Theatre Round ច្រៀងបទ «ទុកឱកាសឲ្យបងខ្លះបានទេ» ជាមួយ ភិទិ ប៊ីលី និងសីហា

៣. វគ្គ Theatre Round II ច្រៀងបទ «បាត់អូន» ជាមួយ ឡាច ណុច

៤. វគ្គ Green Miles ច្រៀងបទ «វិប្បដិសារី»

៥. វគ្គ Live Show សប្ដាហ៍ទី១ ច្រៀងបទ «ឈប់ស្រឡាញ់អូនមិនបាន»

៦. វគ្គ Live Show សប្ដាហ៍ទី ២ ច្រៀងបទ «ម៉ែ»

៧. វគ្គ Live Show សប្ដាហ៍ទី ៣ ច្រៀងបទ «ស្ទឹងសម្ងាត់»

៨. វគ្គ Live Show សប្ដាហ៍ទី ៤ ច្រៀងបទ «ចងចាំ»

៩. វគ្គ Live Show សប្ដាហ៍ទី ៥ ច្រៀងបទ «អាក្របី»

១០. វគ្គ Live Show សប្ដាហ៍ទី ៥ ច្រៀងបទ «អ្នកស្រែក៏មានដុល្លារ» ជាមួយ ភិទិ & ដាវីន

១១. វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ច្រៀងបទ «គេមិនស្រឡាញ់យើងទេ»

១២. វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ច្រៀងបទ «ដំរីថ្នមស្នេហ៍» ជាមួយ ស៊ឹម ច័ន្ទពន្លឺ

១៣. វគ្គ ផ្ដាច់ព្រ័ត្រ ច្រៀងបទ «ថ្ងៃបែក – ជាតិក្រោយទៅណាទៅៗ – យូរយ៉ាងណាក៏ចាំ»

១៤. វគ្គ ផ្ដាច់ព្រ័ត្រ ច្រៀងបទ «មានសង្សារច្រើនម្ល៉េះ» និង «អូ! អូ! យេ! យេ!» ជាមួយបេក្ខជន TOP4

អត្ថបទ៖ ធារី

អត្ថបទពេញនិយម
អត្ថបទថ្មី