ប៉ូលីសចេញសេចក្ដីសម្រេចផ្លូវការ ទាក់ទងនឹងពាក្យបណ្ដឹងតបរបស់ Soojin ចំពោះអ្នកចោទនាងថា Bully គេ

  • 2022-09-08 07:20:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់រយៈពេល​ខ្ទង់ ឆ្នាំហើយតាំងពី Soojin ((G)I-DLE) បានចាកចេញពីក្រុម ដោយសារតែមាន​ព័ត៌មានផ្ទុះឡើងទាក់ទងនឹង​ករណី Bully (មើលងាយ ឬធ្វើបាប)។ អ្នក​ដែល​បំផ្ទុះ​រឿង​នេះ​ ចាប់ផ្ដើម​ទាញ​ចំណាប់អារម្មណ៍អ្នក​គ្រប់គ្នា​ ដោយអះអាងថា Soojin តែងដើរលេងជាមួយនឹងក្រុមពួកមិត្តភ័ក្តិដែលជាក្រុមក្មេងមិនល្អ។ កាន់តែធ្វើឲ្យគ្រប់គ្នា​ភ្ញាក់ផ្អើល ពេល​អ្នកដែល​បាន​អុជរឿងនេះ​ឲ្យមាន​ភ្លើងឆេះ ថា​ Soojin ធ្លាប់ទាំងធ្វើបាប Seo Shin Ae ទៀតផង។

ទោះបី​ជា​ Soojin បាន​បដិសេធរាល់ការអះអាងខាងលើយ៉ាងណា ក៏​ទីបញ្ចប់ នាង​ត្រូវ​ដកខ្លួនចេញពីក្រុម​តែម្ដង។

Soojin បាន​ដាក់ពាក្យបណ្ដឹង ប្ដឹងតបទៅកាន់អ្នកបង្ខូចឈ្មោះរបស់​នាង​ និងលើកឡើងពីរឿងទាំងនេះ។ មួយឆ្នាំក្រោយមក នៅ​ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ទីប្រឹក្សាផ្នែក​ច្បាប់របស់នាង​ បាន​ចេញសេចក្ដី​ថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹង​ករណីនេះ។

«Seo Joojin បាន​ដាក់ពាក្យប្ដឹង ដោយចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹង​អ្នកបញ្ចេញមតិ ដើម្បី​បញ្ចប់​ភាពចម្រូងចម្រាស ប៉ុន្តែពួកគេ​មិនត្រូវ ទទួល​ទោសណា​មួយឡើយ។ នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ២-៣លើក ពួកយើងក៏​សម្រេច​ថា​ គួរមាន​កម្រិតនៃការ​ស៊ើបអង្កេតរកការពិត តាមផ្លូវច្បាប់ ទាក់ទងនឹង​ការ​លាតត្រដាងនេះ យើងសម្រេច​មិនបន្តការប្ដឹងតវ៉ាអ្វីទៀតទេ»។​ នេះជាការលើកឡើងរបស់លោក Choi Seung Hwan អ្នកតំណាងផ្នែកច្បាប់របស់ Soojin

មាន​ការបន្ថែមទៀតថា៖ «ប៉ូលីសបានសម្រេចមិនដំណើរការពាក្យបណ្ដឹងដោយហេតុផលថា [ការបង្ហោះនោះ] អាចជាការពិត ចេញពីទស្សនៈរបស់អ្នកលាតត្រដាង ហេតុដូច្នេះហើយ វាអាចនឹងមិនមានបំណងផ្សព្វផ្សាយព័ត៌មានមិនពិតនោះទេ។ មិនមានភ័ស្តុតាងផ្សេងទៀតដើម្បីបញ្ជាក់ការពិត ក្រៅពីសេចក្តីថ្លែងការណ៍ផ្ទុយគ្នារបស់អ្នកដែលពាក់ព័ន្ធនោះទេ»។

ជាថ្មីម្ដងទៀត តំណាងផ្នែកច្បាប់របស់នាងបានសន្និដ្ឋានថា ទោះបីជានាងប្រព្រឹត្តិអាកប្បកិរិយាក្មេងខ្ចី មិនបានគិតមុខក្រោយ កាលពីក្មេងក៏ដោយ ប៉ុន្តែនាងក៏មិនបានទៅប្រព្រឹត្តអំពើហឹង្សា ឬ Bully អ្នកណាម្នាក់នៅសាលាឡើយ៕​

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទថ្មី