កាន់តែទិញ កាន់តែចំណេញ និងឈ្នះរង្វាន់ពី ធីផត!
- 2022-09-10 02:40:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែទិញ កាន់តែចំណេញ និងឈ្នះរង្វាន់ពី ធីផត!
ចន្លោះមិនឃើញ
នៅផ្សារទំនើប អ៊ីអន ភ្នំពេញ កាលពីថ្ងៃ ព្រហស្បតិ៍ ទី 08 ខែ កញ្ញា ឆ្នាំ 2022 ធីផត បានរកឃើញអ្នកឈ្នះរង្វាន់ទាំង 15 រូប ពីកម្មវិធី “ធីផត លក់ដាច់លេខ 1 ទទួលបានភ្លាម និង ឱកាសឈ្នះកាន់តែធំ!” ។ ក្នុងព្រឹត្តិការណ៍នេះផងដែរ ក៍មានការចូលរួម ពីតារាចម្រៀងដ៏ល្បី គឺ លោក ឆាយ វីរៈយុទ្ធ លោកបានចូលរួមជាសក្ខីភាពក្នុងការចាប់រង្វាន់ និងធ្វើឲ្យកម្មវីធីទាំងមូលកាន់តែមានភាពសប្បាយរីករាយ ក៏ដូចជាបង្កើតភាពអ៊ូអរផងដែរ ។
នៅក្នុងកម្មវិធីចាប់រង្វាន់ពី ធីផត នេះផងដែរ មិនត្រឹមតែមានការចាប់រង្វាន់ប៉ុណ្ណោះទេ ថែមទាំងមានការលេងហ្គេមសប្បាយៗ ហើយឈ្នះរង្វាន់ភ្លាមៗផងដែរ ដែលបានបង្កឲ្យមានភាព ភ្ញាក់ផ្អើល និងសប្បាយរីករាយដល់ទស្សនិកជនជាច្រើនកុះករនៅក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ។ មានវីដេអូសកម្មភាពចាប់រង្វាន់ពីការផ្សាយផ្ទាល់នៅខាងក្រោម ៖
តោះ! នាំគ្នាទៅស្គាល់អតិថិជនធីផត ដែលបានឈ្នះទាំង 15 រូប ៖
សូមបញ្ជាក់ផងដែរថា កម្មវិធី “ធីផត លក់ដាច់លេខ 1 ទទួលបានភ្លាម និងឱកាសឈ្នះកាន់តែធំ!!” មិនត្រឹមតែផ្តល់រង្វាន់ជូនអតិថិជនរបស់ខ្លួនដូចរៀបរាប់ខាងលើប៉ុណ្ណោះទេ ព្រោះធីផតបានរៀបចំកម្មវិធីប្តូរសម្បកផលិតផល មានន័យថារាល់ការសន្សំទឹកដោះគោខាប់ធីផតកំប៉ុង ឬធីផតខាប់ 2គីឡូ ឬ ធីផតអ៊ិចស្រ្តា គ្រប់ 24 សន្លឹក ប្តូរបានធីផតអ៊ិចស្រ្តា 1កំប៉ុងទៅវិញបានភ្លាមៗ ! ដោយការប្តូរធ្វើឡើងរវាងអតិថិជន និងផ្នែកអ្នកលក់ប្រចាំតំបន់មួយៗទូទាំង24ខេត្តក្រុង កម្មវិធីប្តូរចាប់ពីខែមករាដើមឆ្នាំ 2022 រហូតមកដល់ ថ្ងៃទី 31 ខែសីហា ឆ្នាំ 2022 កន្លងទៅនេះ ។ គួររំឭកផងដែរថាធីផតទទួលបានសម្បករាប់លានសម្បករបស់អតិថិជន 24 ខេត្តក្រុង ដែរបានប្តូរយកធីផតអ៊ិចស្រ្តា រាប់ម៉ឺនកំប៉ុងទៅវិញផងដែរ ។
កុំភ្លេចបន្តតាមដានហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន F&N Cambodia ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងកម្មវិធីប្រូម៉ូសិនពិសេសៗទាន់ពេល ក៏ដូចជាបន្តប្រើប្រាស់នូវផលិតផលធីផត របស់យើងបន្តទៀត។
សម្រាប់ព័ត៌មានបន្ថែម