ជំនឿជីវចលកម្របានឃើញ ដែលអ្នកស្រុកអង្គរបួងសួងសុំទឹកភ្លៀង

  • 2025-04-24 08:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះជាទិដ្ឋភាពកម្របានឃើញ ដែលអ្នកភូមិស្រែចង្ហូតធ្វេីពិធីបុណ្យភូមិ និងសុំទឹកភ្លៀងនៅប្រាសាទលាក់នាង នេះបើតាមការចេញផ្សាយរបស់ អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

អ្នកស្រុកអង្គរនៅតែពឹងផ្អែកលើទឹកភ្លៀង ដើម្បីធ្វើស្រែចម្ការ។ នៅរដូវវស្សា ពេលខ្លះភ្លៀងធ្លាក់ពុំត្រូវតាមពេលវេលា ខ្លះរាំងភ្លៀង ទឹកមិនគ្រប់គ្រាន់ ពេលខ្លះភ្លៀងធ្លាក់ច្រើនពេក ទាំងនេះហើយ ជាកង្វល់យ៉ាងធំរបស់អ្នកស្រុក។

ពិធីសុំទឹកភ្លៀងនេះ ធ្វើខុសគ្នាពីភូមិទៅភូមិមួយ ហើយជាពិធីទាក់ទងនឹងជំនឿជីវចលតែប៉ុណ្ណោះ តែយ៉ាងណាក៏មានកិច្ចក្នុងពុទ្ធសាសនាខ្លះដែរ។

ជាក់ស្តែងប្រជាពលរដ្ឋរស់នៅភូមិស្រែចង្ហូត បានរៀបចំធ្វើពិធីសុំទឹកភ្លៀង និងបុណ្យឆ្លងចេត្ររួមគ្នានៅប្រាសាទលាក់នាង នាថ្ងៃទី២២-២៣ ខែមេសា ឆ្នាំ២០២៥។

បន្ទាប់ពីកិច្ចពិធីតាមសាសនា និងបញ្ជូលរូបស្នងបានរាំលេងសប្បាយហើយ នៅខាងមុខប្រាសាទលាក់នាង ទៀតសោត អ្នកភូមិបានសូនដីខ្សាច់រាងបួនជ្រុងជារូបនាគព័ន្ធ តំណាងស្រះទឹក ក្នុងស្រះមានសត្វដូចជា ក្តាម ត្រី កង្កែប អណ្តើក ក្រពើ កំពឹស ខ្យង អន្ទង់ ដែលត្រូវមានកិច្ចពិធីនិមន្តព្រះសង្ឃគង់ឈរជុំវិញស្រះ សូត្រធម៌មហាមេឃ ដើម្បីសុំទឹកភ្លៀង។

ពេលសូត្រចប់អ្នកភូមិស្រង់ទឹកដល់ព្រះសង្ឃ និងចាស់ទុំ រួមទាំងលេជះទឹកឧបកិច្ចថា មានភ្លៀងធ្លាក់មកគ្រប់គ្រាន់ ទិន្នផលស្រូវដំណាំទទួលបានគាប់ប្រសើរដូចការប៉ងប្រាថ្នាពិតប្រាកដមែន៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទថ្មី