ចូលរួមសោកស្ដាយ! ដំណើរទៅកាន់ iOS 16 យប់នេះគឺអវត្តមាន iPhone 7 និង 7 Plus

  • 2022-09-12 02:58:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បានកំណត់ ថ្ងៃទី១២ ខែកញ្ញា នឹងបញ្ចេញ iOS 16 (public version) ជំនាន់ពេញលេញជាសារធារណៈ ដែលត្រូវនឹងម៉ោង ១២អាធ្រាត ថ្ងៃទី១២ ម៉ោងនៅកម្ពុជា ឈានចូលថ្ងៃទី១៣។

ប៉ុន្ដែការអាប់ឌែតនេះមានរឿងគួរឱ្យស្ដាយ ត្បិតចាប់ពី iPhone 7 និង 7 Plus រួមទាំង iPhone SE ជំនាន់ទី១ មិនអាចអាប់ឌែតបានឡើង ព្រោះ Apple លែងគាំទ្របន្តផ្នែកកម្មវិធីទៀតហើយ។

គុណវិបត្តិនៃការមិនអាចឡើងទៅ iOS 16 គឺអ្នកប្រើមិនអាចទទួលបានមុខងារថ្មីៗដែល Apple ហៀបនឹងដាក់ឱ្យប្រើ មិនអាចបន្តការគាំទ្រផ្នែកសុវត្ថិភាព និងក្នុងរយៈពេលទៅមុខទៀត អាចថាយូរ កម្មវិធីមួយចំនួននឹងមិនអាចប្រើបាន ព្រោះកម្មវិធីខ្លះតម្រូវឱ្យអាប់ឌែតឡើងតាម iOS ផងដែរ៕

អត្ថបទ៖ កុសល