Messi ទាត់យ៉ាងស្អាតបន្តជួយ PSG មិនទាន់ចាញ់សោះក្នុងរដូវកាលនេះ
- 2022-09-19 02:21:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi ទាត់យ៉ាងស្អាតបន្តជួយ PSG មិនទាន់ចាញ់សោះក្នុងរដូវកាលនេះ
ចន្លោះមិនឃើញ
Lionel Messi រកបានគ្រាប់ជ័យជម្នះជួយ Paris St-Germain យកឈ្នះ Lyon រក្សាការចាប់ផ្ដើមមិនស្គាល់ពាក្យចាញ់របស់ពួកគេនៅ Ligue 1 និងរំកិលឡើងកំពូលតារាងដាច់ពីរពិន្ទុ។
Messi បំប៉ោងសំណាញ់ត្រឹមតែនាទីទី៥ប៉ុណ្ណោះជាមួយការទាត់បញ្ចូលទីយ៉ាងឆ្លាតវៃ បន្ទាប់ពីមានការបញ្ជូនដោយ Neymar។ នេះគឺជាបញ្ជូនឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីលើកទី៧ហើយសម្រាប់ Neymar ក្នុងរដូវកាលនេះ។
Messi រកបាន៦គ្រាប់ហើយឲ្យ PSG គិតគ្រប់កម្មវិធីក្នុងរដូវកាលនេះ។ ខ្សែការពារ Sergio Ramos បានទាត់បញ្ចូលទីមួយគ្រាប់ដែរ តែអាជ្ញាកណ្ដាលមិនឲ្យដោយសារជាបាល់ Offside។ PSG ពេលនេះកំពុងនៅពូលតារាងលីគគម្លាត២ពិន្ទុលើក្រុមលេខពីរ Marseille៕