ពូទីន លើក​ដៃ​អេះក្បាល ក្រោយ​មេដឹកនាំ​របស់​ឥណ្ឌា ដាក់​ចំៗ អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន

  • 2022-09-19 04:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក វ្ល៉ាឌីមៀ ពូទីន បានរងទុក្ខលំបាកមួយទៀត ក្រោយ​ពី​លោក Narendra Modi របស់ឥណ្ឌា ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​បំផុត​មួយ​របស់​លោក បានសម្តែងការមិនពេញចិត្តចំពោះសង្រ្គាម និងអំពាវនាវឱ្យមានសន្តិភាព។

នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ហាក់ដូចជាបានច្រានចោលដោយផ្ទាល់ចំពោះការលុកលុយដែលមិនបង្កហេតុរបស់លោកពូទីនមកកាន់អ៊ុយក្រែន ដោយប្រាប់ប្រធានាធិបតីរុស្ស៊ីថាពេលនេះមិនមែនជាពេលវេលាសម្រាប់សង្គ្រាមទេ។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយក្នុងប្រទេសអ៊ូសបេគីស្ថាន នាយករដ្ឋមន្ត្រីឥណ្ឌាបានរិះគន់យ៉ាងចំហចំពោះសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន និងបានសម្តែងការមិនពេញចិត្តចំពោះប្រតិបត្តិការរបស់លោកពូទីន។ មិន​ត្រឹម​ប៉ុណ្ណឹង លោក Modi បានបន្ថែមថា ផ្លូវឆ្ពោះទៅមុខក្នុងជម្លោះ គឺសន្តិភាព និង​បានស្តីបន្ទោសលោកពូទីនចំពោះការធ្វើសង្រ្គាម។

CNN បានចាក់វីដេអូឃ្លីបនៃកិច្ចប្រជុំ​មួយ ដោយ​ក្នុង​នោះ​លោក Narendra Modi បានប្រាប់លោក Putin ថា “វាមិនមែនជាសម័យសង្រ្គាមទេ។ មេដឹកនាំ​ឥណ្ឌា បន្ត​ទៀត​ថា "ខ្ញុំបាននិយាយជាមួយលោក​ជាច្រើនដងហើយ តាមទូរស័ព្ទលើបញ្ហានេះថា លទ្ធិប្រជាធិបតេយ្យ ការទូត និងកិច្ចសន្ទនា សុទ្ធតែជារឿងដែលធ្វើឱ្យពិភពលោកដឹងច្បាស់ថា នៅប៉ុន្មានថ្ងៃខាងមុខ តើយើងអាចដើរលើផ្លូវសន្តិភាពបានដោយរបៀបណា"។

នៅ​គ្រា​នោះ លោកពូទីនបានឆ្លើយតបថា “ខ្ញុំដឹងពីជំហររបស់អ្នកចំពោះជម្លោះនៅអ៊ុយក្រែន វា​ជា​ការព្រួយបារម្ភដែលអ្នកបង្ហាញជានិច្ច"។ លោក​បន្ត​ថា ៖ "​យើង​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​បញ្ឈប់​រឿង​នេះ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​"៕

ប្រភព៖ Express   ប្រែ​សម្រួល៖ ទារិកា

អត្ថបទថ្មី