ឆែកតម្លៃ iPhone 14 Pro និង 14 Pro Max នៅប្រទេសយើង ទើបមកដល់ក្ដៅៗ

  • 2022-09-19 09:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើបបញ្ចេញ iPhone 14 Pro និង 14 Pro Max កាលពីប៉ុន្មានថ្ងៃនេះ បច្ចុប្បន្នគឺមានវត្តមានលើទីផ្សារប្រទេសយើងហើយ។ ចំពោះតម្លៃដាក់លក់មានដូចខាងក្រោមនេះ៖

តម្លៃ iPhone 14 Pro

  • ទំហំ 128GB ចាប់ផ្ដើមពី 1399$ ពណ៌មាស និង 1479$ ពណ៌ស្វាយចាស់
  • ទំហំ 256GB ចាប់ផ្ដើមពី 1519$ ពណ៌មាស និង 1579$ ពណ៌ស្វាយចាស់

តម្លៃ iPhone 14 Pro Max

  • ទំហំ 128GB ចាប់ផ្ដើមពី 1589$ ពណ៌មាស ខ្មៅ និង 1649$ ពណ៌ស្វាយចាស់
  • ទំហំ 256GB ចាប់ផ្ដើមពី 1719$ ពណ៌មាស ខ្មៅ និង 1799$ ពណ៌ស្វាយចាស់
  • ទំហំ 512GB ចាប់ផ្ដើមពី 1949$ ពណ៌មាស និង 1999$ ពណ៌ស្វាយចាស់
  • ទំហំ 1TB ចាប់ផ្ដើមពី 2149$ ពណ៌មាស និង 2229$ ពណ៌ស្វាយចាស់

តម្លៃខាងលើប្រភពពីហាងនីកា ដោយតម្លៃ និងស្ដុកអាចផ្លាស់ប្ដូរបន្ទាប់អត្ថនេះផងដែរ។

រីឯតម្លៃពីប្រភពផ្សេងខ្លះទៀតដូចជា JET Black Store តម្លៃ iPhone 14 Pro Max ហាក់ធូរថ្លៃជាង គឺ៖

  • ទំហំ 128GB ចាប់ផ្ដើមពី 1445$
  • ទំហំ 256GB ចាប់ផ្ដើមពី 1645$
  • អាចខ្លះតម្លៃខ្លះទៅតាមពណ៌

គួរបញ្ជាក់ថា Apple ដាក់លក់ iPhone 14 Pro និង 14 Pro Max ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដោយឡែកម៉ូឌែល iPhone 14 ដាក់លក់ចាប់ពីថ្ងៃទី១៩ ខែកញ្ញា និងម៉ូឌែលថ្មីសន្លាង iPhone 14 Plus នឹងដាក់លក់ក្រោយគេចាប់ពីថ្ងៃទី៧ ខែតុលា។

iPhone 14 Pro និង 14 Pro Max ជាកំណែអាប់ឌែតថ្មី ដោយប្រើអេក្រង់ត្រង់ មានឆកទម្លុះអេក្រង់ ទម្រង់ដូចគ្រាប់ថ្នាំពេទ្យ មានមុខងារ Always-On Display ប្រើកាមេរ៉ាក្រោយធំមិនធ្លាប់មាន 48MP និងមានមុខងារពិសេសៗអាចភ្ជាប់ទៅកាន់ផ្កាយរណប មុខងារតាមដានពីគ្រោះថ្នាក់ចរាចរណ៍ពេលបើកបរ និងមុខងាររួមផ្សំជាច្រើនទៀតផងដែរ៕

អត្ថបទ៖ កុសល

អត្ថបទពេញនិយម
អត្ថបទថ្មី