Yuzu Suki ហាងអាហារដ៏ល្បីមកពីថៃ បើកសម្ពោធជាផ្លូវការនៅកម្ពុជា ស្របពេល ប្រជាជនខ្មែរកំពុងនិយមចូលចិត្តពិសារអាហារបែបជប៉ុន

  • 2022-09-26 11:00:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភោជនីយដ្ឋានជប៉ុនដែលផ្ដោតសំខាន់លើ ស៊ុប ស៊ូស៊ី និងមុខម្ហូប sashimi ដ៏ល្បីមានប្រភពចេញមកពីប្រទេសថៃ Yuzu Suki បានសម្ពោធសាខាជាផ្លូវការហើយនៅក្នុងទីផ្សារប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃបិណ្ឌភ្ជុំ នៅក្នុងផ្សារទំនើបជិប ម៉ុង 271 មេហ្គាម៉ល។

ក្នុងពិធីសម្ពោធនោះដែរ ឯកឧត្តម កេង សុម៉ារតន៍ អគ្គនាយកគ្រប់គ្រងហាង Yuzu Suki ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា៖ ការបើកសម្ពោធហាង Yuzu Suki នៅថ្ងៃនេះ វាមិនមែនជាការសម្រេចរយៈពេលខ្លីនោះទេ។ យើងមើលឃើញពីទីផ្សារដែលមានសក្ដានុពលខ្លាំងសម្រាប់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលបានផ្ដល់ឲ្យកំណើនសេដ្ឋកិច្ច និងនិន្នាការទទួលទានអាហារខាងក្រៅរបស់ប្រទេសយើង។ បើទោះបីជាមានហាងអាហារបែបនេះមានច្រើននៅភ្នំពេញ ប៉ុន្ដែយើងបានរកឃើញលក្ខណៈប្លែក និងពិសេសមួយរបស់ Yuzu Suki ។

លោកបន្តថា ភោជនីយដ្ឋាន Yuzu Suki គឺជាហាងអាហារមួយមានដើមកំណើតមកពីប្រទេសថៃ ដែលអតិថិជនទាំងអស់នឹងមានភាពប្លែកមាត់ជាមួយនឹងរសជាតិស៊ុប ព្រមទាំងអាហារដែលមានរសជាតិឆ្ងាញ់បែបជប៉ុនជាច្រើនមុខ ដែលប្រើប្រាស់គ្រឿងផ្សំ និងប្រភេទសាច់ដែលមានគុណភាពល្អ ផ្ដល់ទាំងរសជាតិ និងសុខភាព។ Yuzu Suki ផ្តោតសំខាន់ទៅលើការផ្តល់នូវបទពិសោធន៍នៃរសជាតិបែប shabu-shabu ព្រមទាំងមានទឹកជ្រលក់ប្លែកៗជាច្រើនមុខ។

អគ្គនាយកខាងលើបន្តថា៖ ”ត្រឹមរយៈពេល ២ ឆ្នាំ ដែលហាង Yuzu Suki ចាប់កំណើតឡើង បើគិតពីឆ្នាំ ២០២០ មក។ ប៉ុន្តែយើងបានបន្តពង្រីកខ្លួនយ៉ាងលឿន ដោយមាន ៣ សាខានៅប្រទេសថៃ និងសាខាថ្មីទី ៤ នៅប្រទេសកម្ពុជានេះ។” តាមរយៈជោគជ័យកន្លងមក លោកជឿជាក់ថា Yuzu Suki នឹងទទួលការគាំទ្រពីសំណាក់អតិថិជនកម្ពុជា ហើយនឹងអាចក្លាយជាហាងអាហារនាំមុខគេ នៅក្នុងប្រទេសកម្ពុជា នៅរយៈពេល 3 ឆ្នាំខាងមុខ។

អគ្គនាយកគ្រប់គ្រងរូបនេះបានបន្ថែមទៀតថា ក្នុងពេលដ៏ដីខ្លីខាងមុខក្រុមហ៊ុនលោកនឹងមានគម្រោងនឹងបើកសម្ពោធសាខាបន្តបន្ទាប់ទៀតនៅតំបន់ផ្សេងទៀតនៅភ្នំពេញ និងនៅតាមបណ្ដាខេត្តផងដែរ ដើម្បីពង្រីកយីហោរបស់ខ្លួន ក៏ដូចជាលើកកម្ពស់ការប្រកបអាជីវកម្មនៅកម្ពុជា។ ដើម្បីអបអរសារទដល់ពិធីសម្ពោធសាខាថ្មីនេះផងដែរ អតិថិជនទាំងអស់អាចរីករាយជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃ 15% គ្រប់មុខម្ហូបទាំងអស់ក្នុងហាង ពេញមួយខែ ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា រហូតដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២៕

អត្ថបទថ្មី