មិនទាន់២០២៣ផង! Chevrolet ចេញភីកអាប់ខ្នាតយក្ស ឆ្នាំ២០២៤ មកប្រជែង Ford និង RAM បាត់!

  • 2022-09-27 03:39:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Chevrolet ទើបតែបានប្រកាសចេញភីកអាប់ខ្នាតយក្ស Silverado HD ស៊េរីឆ្នាំ២០២៤ របស់ខ្លួនជាផ្លូវការ ជាមួយនឹងការអាប់ដេតរូបរាង, ម៉ាស៊ីនម៉ាស៊ូត, សមត្ថភាព និង កាប៊ីនខាងក្នុង ដែលវាគឺជាគូប្រជែងរបស់ភីកអាប់ Ram 2500 និង Ford F250។

នៅផ្នែកខាងក្រៅ ភីកអាប់ Silverado HD មានបំពាក់អំពូល Daytime Running Light LED រាងអក្សរ C អមដោយចង្កៀងមុខ LED ប្រភេទ Dual-projector និង ប៉ាណាមុខរាងជាបន្ទាត់ផ្តេក ហើយក៏មានទំពក់សម្រាប់អូស និងអំពូលកាត់អ័ព្ទមួយគូ ខណៈផ្នែកចំហៀងរបស់វាមានបំពាក់យ៉ាន់កង់ទំហំចាប់ពី ២០អ៊ីញ ដល់ ២២អ៊ីញ និងថែមទាំងមានបំពាក់កញ្ចក់មើលចំហៀងលៀន ទៀតផង។

ចំណែកឯផ្នែកខាងក្រោយវិញ វាបំពាក់ស្តុប LED ឌីហ្សាញបែបបញ្ឈរ ហើយក៏មានឈ្នាន់ជាន់ឡើងលើទ្រុងដឹកខាងក្រោយទៀតផង។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ ភីកអាប់ Silverado HD ឆ្នាំ២០២៤ បានរៀបចំឡើងវិញថ្មីទាំងស្រុង ដែលមើលទៅទាន់សម័យ និងមានគុណភាពខ្ពស់ អមដោយបច្ចេកវិទ្យាទំនើបៗ ផងដែរ។

ក្នុងនោះ វាបានបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១៣,៤អ៊ីញ ដែលមានមុខងារផែនទី Google Maps និង Google Assistant មកស្រាប់តែម្តង។ បន្ថែមពីនេះ កាប៊ីនខាងក្នុងរបស់វាក៏មានហាយឡាយឈើ និង ស្បែក, មានកន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ ក៏ដូចជា កៅអីមុខអាចបញ្ចេញខ្យល់ក្តៅត្រជាក់ និង ប្រព័ន្ធសំឡេង Bose មាន Speaker ៧គ្រាប់ ជាដើម។

សូមបញ្ជាក់ថា រថយន្ត Chevrolet Silverado HD ស៊េរីឆ្នាំ២០២៤ ផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ៖

  • ម៉ាស៊ីនម៉ាស៊ូត ចំណុះ ៦,៦លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤០១សេះ និងកម្លាំងរមួល ៦២៨ញ៉ូតុនម៉ែត្រ

  • ម៉ាស៊ីនសាំង ចំណុះ ៦,៦លីត្រ Duramax Turbocharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៧០សេះ និងកម្លាំងរមួល ១៣២០ញ៉ូតុនម៉ែត្រ

ពួកវាដំណើរការដោយប្រអប់លេខអូតូ ១០វគ្គអូតូ និង ប៉ុង២ ហើយមានសមត្ថភាពអាចអូសសណ្តោងបានទម្ងន់ដល់ ១១តោនឯណោះ។

យ៉ាងណាមិញ ចំពោះតម្លៃរបស់ភីកអាប់នេះ ក្រុមហ៊ុន Chevrolet នៅមិនទាន់ប្រកាសចេញជាផ្លូវការនៅឡើយទេ៕

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី