អាជ្ញាធរ​នៃរដ្ឋម្ចាស់ផ្ទះ មានសិទ្ធ​ចូលទៅក្នុង​ស្ថាន​កុងស៊ុលបរទេសលើទឹកដីរបស់ខ្លួន ក្នុងករណីពិសេសទាំងនេះតែប៉ុណ្ណោះ

  • 2022-09-27 08:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​នៃរដ្ឋម្ចាស់ផ្ទះ មិនអាចចូលទៅក្នុងភាគណាមួយ​នៃទីប៉ុស្តិ៍​កុងស៊ុល ដែលប៉ុស្តិ៍កុងស៊ុល​ប្រើប្រាស់​ដាច់មុខ​សម្រាប់ការងាររបស់ខ្លួនឡើយ លើកលែងតែមានការយល់ព្រម​ពីប្រធានប៉ុស្តិ៍កុងស៊ុល ឬពីជន​ដែលប្រធានប៉ុស្តិ៍​កុងស៊ុលបានចាត់តាំង ឬពីប្រធាន​បេសកកម្មទូត​នៃរដ្ឋ​ដាក់កុងស៊ុល។

ក៏ប៉ុន្តែការយល់ព្រមពីប្រធាន​ប៉ុស្តិ៍កុងស៊ុល​អាចត្រូវសន្មត​ថាបានទទួលក្នុងករណីអគ្គិភ័យ ឬមហន្តរាយ​ផ្សេងទៀត​ដែលតម្រូវ​ឱ្យ​មានវិធានការណ៍​ការពារ​ជាបន្ទាន់។ រដ្ឋម្ចាស់ផ្ទះ មានកាតព្វកិច្ច​ពិសេស​ក្នុងការចាត់គ្រប់វិធានការណ៍​សមស្រប ដើម្បី​ការពារ​ទីស្ថាន​កុងស៊ុល​កុំឱ្យ​មានគេលុកលុយ ឬធ្វើឱ្យខូចខាត​ និងដើម្បី​កុំឱ្យ​ភាព​សុខសាន្ត​របស់​ប៉ុស្តិ៍​កុងស៊ុល​ត្រូវល្អក់កករ ឬ ក៏ភាព​ថ្លៃថ្នូររបស់​ប៉ុស្តិ៍​កុងស៊ុល​ត្រូវអាប់អោន។

រូបតំណាង

បណ្តាទីប៉ុស្តិ៍កុងស៊ុល​គ្រឿងសង្ហារឹម និង​ទ្រព្យសម្បត្តិ​នៃប៉ុស្តិ៍​កុងស៊ុល ក៏ដូចជា​មធ្យោបាយ​ដឹកជញ្ជូន​របស់​ប៉ុស្តិ៍កុងស៊ុល មិនអាចធ្វើជាកម្មវត្ថុ​នៃកំណែន​សម្រាប់​កិច្ចការពារជាតិ ឬការប្រើប្រាស់​ជាសាធារណៈ​តាមរូបភាពណាមួយឡើយ។

បើសិន​ជាចាំបាច់​ត្រូវមានការដកហូត​ទ្រព្យសម្បត្តិសម្រាប់​គោលបំណងនេះ គេត្រូវចាត់វិធានការសមស្រប ដើម្បីជៀសវាង​កុំឱ្យ​មានឧបសគ្គ​ដល់ការបំពេញ​មុខងារ​កុងស៊ុល ហើយ​ប្រាក់​សំណង នឹង​ត្រូវបាន​ប្រគល់ជូន​ទៅរដ្ឋ​ដាក់កុងស៊ុលវិញ ឱ្យ​បានរួសរាន់ និងគ្រប់គ្រាន់៕

រូបតំណាង

ដកស្រង់ចេញពី៖ ច្បាប់ស្តីពី ការអនុម័តយល់ព្រម​លើអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីទំនាក់ទំនងកុងស៊ុល