ស្វីស វ៉ាដាច់អាមេរិក កាណាដា និង អាល្លឺម៉ង់ ក្លាយជាប្រទេសល្អរស់នៅបំផុតនៅលើពិភពលោក

  • 2022-09-28 03:33:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសស្វីស បានវ៉ាដាច់សហរដ្ឋអាមេរិក កាណាដា និង អាល្លឺម៉ង់ ឡើងឈរក្នុងកំពូលតារាងក្នុងនាមជាប្រទេសល្អបំផុតនៅលើពិភពលោក។

ចំពោះទិន្នន័យនៃការវាយតម្លៃប្រទេសល្អបំផុតនៅលើពិភពលោកនេះ ធ្វើឡើងដោយសារព័ត៍មានអាមេរិក សហការណ៍ជាមួយនឹងសាលា Wharton នៃរដ្ឋ Pennnsylvania។ មានមនុស្សប្រមាណ ១៧០០០នាក់ បានចូលរួមនៅក្នុងគម្រោងស្រង់ស្ថិតិមួយនេះ។ ស្វីស ត្រូវបានចាត់ទុកជាប្រទេសមួយដែលល្អបំផុតនៅលើពិភពលោក ដែលក្នុងនោះរួមមានទាំងបរិយាកាសនៃការរស់នៅ និង ការប្រកបរបរអាជីវកម្ម ឫ មុខជំនួញផ្សេងៗ។

ក្នុងចំណោម ១០ប្រទេសដែលត្រូវបានចាត់ទុកជាប្រទេសល្អបំផុតលើពិភពលោក គេសង្កេតឃើញមានប្រទេសនៅអាស៊ីមានតែ១គត់ នោះគឺប្រទេសជប៉ុន។ ជប៉ុន ជាប់ចំណាត់ថ្នាក់ទី ៦ ក្នុងតារាងដែលមានមនុស្សប្រមាណ ១៧០០០នាក់នៅជុំវិញពិភពលោកបានធ្វើការស្រង់មតិ។

ប្រទេសទាំង ១០ World Best Countries រួមមាន ៖

១. ស្វីស

២. អាល្លឺម៉ង់

៣. កាណាដា

៤. អាមេរិក

៥. ស៊ុយអ៊ែត

៦. ជប៉ុន

៧. អូស្រ្តាលី

៨. ចក្រភពអង់គ្លេស

៩. បារាំង

១០. ដាណាម៉ាក ៕

ប្រភព៖ MSN   ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី