តារា K-Pop ទាំង ៧ ដែលស័ក្តិសមនឹងដល់ពេលចេញ Debut ជាតារាទោល ផ្អែកលើគុណសម្បត្តិជាច្រើន
- 2022-09-29 06:15:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា K-Pop ទាំង ៧ ដែលស័ក្តិសមនឹងដល់ពេលចេញ Debut ជាតារាទោល ផ្អែកលើគុណសម្បត្តិជាច្រើន
ចន្លោះមិនឃើញ
ក្រោយពុះពារយ៉ាងពេញទំហឹងលើវិថី K-Pop ពិសេសបង្ហាញស្នាដៃតាមរយៈក្រុមចម្រៀងរបស់ខ្លួននីមួយៗ តារា K-Pop ជាច្រើននាក់ បានទទួលឱកាស បង្ហាញវត្តមានរូបរាងថ្មីជាផ្លូវការ ក្នុងនាមជាតារា ទោល។ ដោយឡែកសម្រាប់តារា ខាងក្រោមមិនទាន់បានចេញ SOLO ដូចសមាជិករួមក្រុមទេ ជាហេតុអ្នកគាំទ្រអន្ទះសារក្នុងការសាទរដំណឹងល្អ និងការសម្ដែងទោលរបស់ពួកគេជាខ្លាំង។
ទោះយូរយ៉ាងណា គ្រប់គ្នានៅតែចាំ ប៉ុន្តែប្រសិនពេលវេលាសមគួរនឹងមកដល់ឆាប់ៗ នោះ Fan នឹងរំភើបខ្លាំងជាក់ជាមិនខាន៖
១. Jisoo (BLACKPINK)
នេះគឺជាសមាជិកចេញពីក្រុមចម្រៀងនារីដ៏ធំលំដាប់ពិភពលោក BLACKPINK ដែលបានសាងកេរ្តិ៍ឈ្មោះខ្លាំងមិនធម្មតា ផ្អែកលើការបង្ហាញសមត្ថភាពច្រៀង រាំ និងសម្ដែង។ Jisoo ក៏ត្រូវបានគេស្គាល់ច្បាស់ដែរ ក្នុងនាមជាតារាសម្ដែងដ៏ជោគជ័យ ក៏ដូចជាទូតសុឆន្ទៈរបស់ Brand ល្បីៗលំដាប់ពិភពលោក។
អ្វីគ្រប់យ៉ាងដែលនាងបានបង្ហាញ មិនដែលធ្វើឲ្យអ្នកគាំទ្រ ខកបំណងឡើយ ហើយភាពល្អគ្រប់សព្វពេញសមត្ថភាពរបស់នាង ទើប Fan រំពឹងថានៅពេលចេញ SOLO Jisoo មុខជាជោគជ័យមិនខាន។
២. Minho (SHINee)
ចាប់តាំងពី Debut (បង្ហាញមុខជាផ្លូវការ) Minho បានបង្ហាញគ្រប់គ្នាឲ្យដឹងច្បាស់ថា លោកមិនមែនចេះតែច្រៀង រ៉េប ឬរាំទេ ប៉ុន្តែលោកក៏ជាកវីបទចម្រៀងលាក់មុខម្នាក់ដែរ។
ជាច្រើនឆ្នាំលើវិថីនេះ តារាប្រុសកំពូលសម្រស់រូបនេះ បានចូលរួមតែងនិពន្ធបទចម្រៀងមិនតិចទេសម្រាប់ក្រុម ដូច្នេះក្នុងនាមជាអ្នកគាំទ្រ តែងរំពឹងដំណឹងល្អ សង្ឃឹមថា Minho នឹងមានឱកាសចេញអាល់ប៊ុមទោលសម្រាប់ខ្លួនឯងឆាប់។
៣. Minnie ((G)I-DLE)
នៅពេលដែល Minnie ចេញមុខផ្លូវការ អ្នកគាំទ្រជាច្រើនបានលើកនាងជាតារាចម្រៀងដែលសមនឹងជោគជ័យនាពេលអនាគត ផ្អែកលើគុណសម្បត្តិនៃការប្រើបច្ចេកទេសច្រៀង និងការបត់បែនទៅតាមប្រភេទតន្ត្រីថ្មី។
៤. Mark (NCT)
Mark តែងបង្ហាញច្បាស់ៗថា លោកសមជាគ្រាប់ពេជ្ររបស់ SM និងក៏ជាធនធានពិសេសសម្រាប់វិស័យ K-Pop ដែរ។ ច្រៀង រាំ រ៉េប សុទ្ធតែជាអ្វីដែល Mark អាចធ្វើបានក្នុងពេលតែមួយ ដោយគ្មានបញ្ហា។ នេះក៏ជាមូលហេតុដែល អ្នកគាំទ្រសមាជិក NCT រូបនេះរំពឹងខ្ពស់ថា Mark នឹងធ្វើឲ្យអាជីពរបស់ខ្លួនជោគជ័យកាន់តែខ្លាំង នៅពេលណាដែលលោកទទួលបានឱកាស ចេញមុខជាមួយនឹងអាល់ប៊ុមទោលផ្ដាច់មុខនាពេលអនាគត។
៥. Hongjoong (ATEEZ)
ក្នុងចំណោមក្រុម K-Pop ទាំងអស់ ATEEZ ក៏ជាក្រុមចម្រៀងមួយក្រុម ដែលគេស្គាល់ច្បាស់ថា អាចផលិតបទចម្រៀង និងមានសមត្ថភាពសាងភាពល្បីល្បាញដោយខ្លួនឯង មិនពឹងអ្នកណាទាំងអស់។ ដោយឡែក ក្នុងចំណោមសមាជិកក្រុម Hong Joong គឺជាអ្នកដែលបានពលីក្នុងការចាយគំនិតផលិតបទចម្រៀងជាច្រើនសម្រាប់ក្រុម។
យោងតាមគុណសម្បត្តិទាំងឡាយនេះ អ្នកគាំទ្រក៏បានគិតគ្នាដែរថា សមាជិកក្រុមរូបនេះ ប្រាកដជានឹងមិនធ្វើឲ្យគ្រប់គ្នាខកចិត្តឡើយ បើថ្ងៃណាមួយ លោកបានចេញអាល់ប៊ុមទោលខ្លួនឯង។
៦. Jihyo (TWICE)
តាំងពី TWICE ត្រូវបានបង្កើតឲ្យមានរូបរាងលើវិស័យតន្ត្រី Jihyo តែងទទួលបានការចាប់អារម្មណ៍ពីមួយថ្ងៃទៅមួយថ្ងៃ។ វាមិនមែនជារឿងចៃដន្យ ប៉ុន្តែគ្រប់យ៉ាងអាស្រ័យលើការខិតខំប្រឹងប្រែងរបស់នាង មិនថាការបង្កើនសមត្ថភាពច្រៀង រាំឡើយ សូម្បីតែងបទចម្រៀង ក៏នាងអាចទៅរួចដែរ។
ជាមួយគ្នានោះ ពេលនេះ តារាស្រីរូបនេះ បានបន្តកុងត្រាជាមួយនឹង JYP ហើយ ដូច្នេះឱកាសក្នុងការឈានជើងទៅជាតារាចម្រៀងទោល ក៏អាចនឹងមានភាគរយខ្ពស់ និងមកដល់ក្នុងពេលឆាប់ៗដែរ។ នេះបើតាមការសន្និដ្ឋានរបស់អ្នកវិភាគ K-Pop។
៧. Jimin (BTS)
ទោះបីជា Jimin ធ្លាប់បានចេញបទចម្រៀងទោល ប៉ុន្តែអ្នកគាំទ្រនៅមិនទាន់អស់ចិត្តទេ ព្រោះគ្រប់គ្នា ពិតជាចង់ឃើញ Jimin បង្ហាញខ្លួនជាតារាទោលផ្លូវការ និងមកទាំងព្រមជាមួយនឹងអាលប៊ុមដ៏អស្ចារ្យមួយ។
ដូចប្រិយមិត្តជ្រាបស្រាប់ថា សមាជិក BTS សុទ្ធតែជាអ្នកដែលមានសមត្ថភាព និងគុណសម្បត្តិទាំងព្រម ដូច្នេះម្នាក់ៗ ប្រាកដជានឹងធ្វើឲ្យ Fan ភ្ញាក់ផ្អើល។ សម្រាប់ Jimin តារាដែលឆ្លងកាត់បទពិសោធច្រើនលើសិល្បៈ ត្រូវបានគ្រប់គ្នាស្គាល់ច្បាស់ទៅហើយពីសមត្ថភាពក្នុងការច្រៀងជាមួយនឹង Style ប្លែកគេ ឬ Unique មានតែមួយលើលោក ហើយគ្រប់គ្នាក៏ប្រាកដជាដឹងថា ទេពកោសល្យរាំរបស់ Jimin អស្ចារ្យកម្រិតណាដែរ។ ស្របពេលក្រុម ដកឃ្លាចេញបទរួមគ្នាមួយរយៈ ដោយផ្ដោតលើការងារទោល ដូច្នេះ Jimin គឺជាសមាជិកម្នាក់ដែល ARMY ទន្ទឹងយ៉ាងអន្ទះសារសម្រាប់ការវិវត្តខ្លួនថ្មីរបស់លោកនាពេលឆាប់ នាមជាតារាទោលអាជីពផ្លូវការ៕