ក្រុមហ៊ុន ស៊ីភី ខេមបូឌា កំពុងពង្រីកអាជីវកម្មការចិញ្ចឹមសត្វបន្ថែមនៅក្នុងប្រទេសកម្ពុជា
- 2022-09-30 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន ស៊ីភី ខេមបូឌា កំពុងពង្រីកអាជីវកម្មការចិញ្ចឹមសត្វបន្ថែមនៅក្នុងប្រទេសកម្ពុជា
ចន្លោះមិនឃើញ
ដោយសារតែកំណើនប្រជាជនមានការកើនឡើង បណ្តាលឲ្យមានតម្រូវការបរិភោគសាច់នៅលើទីផ្សារមានការកើនឡើងខ្ពស់ កត្តាទាំងនេះបានជំរុញអោយ វិស័យចិញ្ចឹមជ្រូកក្លាយជាឧស្សាហកម្មដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ ដើម្បីបំពេញតម្រូវការលូតលាស់ទាំងនេះ ក្រុមហ៊ុន ស៊ីភី ខេមបូឌា បានផ្តល់ឱកាសសំរាប់ទទួលដៃគូរសហការដែលចាប់អារម្មណ៌ចិញ្ចឹមជ្រូកជាមួយក្រុមហ៊ុនបន្ថែម ដើម្បីកាត់បន្ថយការនាំចូលខណះពេលបច្ចប្បន្នជ្រូកកំពុងមានតម្រូវការច្រើននិងមានតម្លៃខ្ពស់។
អាជីវកម្មការចិញ្ចឹមជ្រូក (Swine Business) ជាអាជីវកម្មដ៏សំខាន់មួយរបស់ CPF ដែលបានដំណើរការ និងមានការរីកចំរើនយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៩ មកម៉្លេះដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ នៅក្នុងប្រទេសកម្ពុជា។
លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food) និងការចែកចាយផលិតផលទាំងការបោះដុំនិងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន ក្រុមហ៊ុនស៊ី.ភីខេមបូឌាចំកាត់ បានដំណើរការអាជីវកម្មនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៦។
Mr. Damnoen Langrabum (Vice President) ប្រធានក្រុមប្រឹក្សាភិបាលរង នៃអាជីវកម្មការចិញ្ចឹមជ្រូក (Swine Business) របស់ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំកម្ពុជាបានមានប្រសាសន៍ថាក្រុមហ៊ុន ស៊ីភី ខេមបូឌា ប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រីកអាជីវកម្មចិញ្ចឹមជ្រូក (Swine Business) នៅកម្ពុជា ជាមួយនឹងការផ្តល់ឱកាសដៃគូរសហការបន្ថែមក្នុងការសហការចិញ្ចឹមជ្រូកជាមួយក្រុមហ៊ុន។
ដោយសារតម្រូវការនៃការប្រើប្រាស់ចំណីអាហារមានការកើនឡើង អាជីវកម្មកសិកម្ម ជាពិសេសអាជីវកម្មជ្រូកត្រូវតែមានការអភិវឌ្ឍន៍ទៅតាមនិន្នាការ។
យុទ្ធសាស្រ្តដើម្បីបង្កើនផលិតកម្មជ្រូកមាន (1) ការបង្កើនការបង្កាត់ពូជអោយល្អប្រសើរ (2) ការគ្រប់គ្រងចំណីនិងទឹក (3) ការគ្រប់គ្រងកសិដ្ឋាន និងនិរន្តរភាព។
- ការបង្កើនការបង្កាត់ពូជ (Improve Breed) ការជ្រើសរើសពូជសត្វយកមកចិញ្ចឹមមានសារៈសំខាន់ណាស់ សំរាប់ក្រុមហ៊ុន CP មានក្រុមការងារដែលជាបុគ្គលិកផ្នែកពេទ្យសត្វប្រឹក្សាជាច្រើនទាក់ទងនឹងការជ្រើសរើសពូជ ដើម្បីអោយជ្រូកមានសុខភាពល្អ លូតលាស់លឿន ផ្តល់ទិន្នផលខ្ពស់ ធន់នឹងជំងឺ និងមានគុណភាពល្អ។
- ការគ្រប់គ្រងចំណី និងទឹក (Feed and water management) ការជ្រើសរើសចំណីដល់ត្រឹមត្រូវសំរាប់ការចិញ្ចឹមសត្វជាគន្លឹះមួយដ៏ជោគជ័យ កត្តាដែលត្រូវយកចិត្តទុកដាក់ ចំណីត្រូវតែមានអាហារូបត្ថម្ភគ្រប់គ្រាន់ ការផ្តល់ចំណីតាមកម្មវិធីនឹងតាមអាយុកាលនីមួយៗនៃសត្វ។
- ការគ្រប់គ្រងកសិដ្ឋាន និងនិរន្តរភាព (Farm Management and sustainability ការគ្រប់គ្រងល្អនឹងជួយបង្កើនប្រសិទ្ធភាព ថែមទាំងកាត់បន្ថយការបាត់បង់ទិន្នផលផងដែរ ដើម្បីទទួលបានភាពជោគជ័យក្នុងការគ្រប់គ្រងដ៏ល្អគឺត្រូវមានកម្មវិធីចាក់វ៉ាក់សាំងត្រឹមត្រូវ ការគ្រប់គ្រងជីវសុវត្ថិភាព កម្មវិធីតាមដានសុខភាពរបស់សត្វ និងការគ្រប់គ្រងបរិស្ថាន។ លើសពីនេះ កសិករចាំបាច់ត្រូវតែប្រឹក្សាជាមួយពេទ្យសត្វបន្ថែមអំពីបច្ចេកទេស។
កាលពីឆ្នាំមុនក្រុមហ៊ុន បានចុះទៅសំភាសន៍អតិថិជនដែលជាដៃគូរសហការរបស់កសិដ្ធានចិញ្ចឹមជ្រូកសាច់និងជ្រូកពូជនៅ ខេត្តតាកែវ “ដោយអតិថិជនដែលជាដៃគូរសហការ បាននិយាយថាពួកគាត់មានទំនុកចិត្តលើ ក្រុមហ៊ុន ស៊ីភី ព្រោះក្រុមហ៊ុនមានឈ្មោះបោះសម្លេងនិងបទពិសោធន៏ខ្ពស់លើវិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជា លើសពីនេះទៅទៀតក្រុមហ៊ុនថែមទាំងមានពេទ្យសត្វក្នុងការប្រឹក្សាអំពីជំនាញនិងបច្ចេកទេសចិញ្ចឹមដែលជួយអោយទទួលបានទិន្នផលកាន់តែល្អ”។
ការសហការចិញ្ចឹមសត្វជាមួយ ក្រុមហ៊ុន ស៊ីភី ខេមបូឌា អតិថិជននឹងទទួលបានការយកចិត្តទុកដាក់ពីភ្នាក់ងារដែលជាបុគ្គលិក និង ពេទ្យសត្វរបស់ក្រុមហ៊ុនចុះទៅ ប្រឹក្សាពីបច្ចេកទេសនៃការចិញ្ចឹម និងការធ្វើទីផ្សារផងដែរ។ លើសពីនេះទៅទៀតអតិថិជន នឹងទទួលបានការផ្គត់ផ្គង់នៅសេវាកម្មចិញ្ចឹមជាច្រើនបន្ថែមទៀតរួមមាន ការផ្តល់ពូជសត្វ ចំណីសត្វ និង ថ្នាំសង្កូវ។
១.លក្ខខណ្ឌ អតិថិជនចង់សហការជាមួយក្រុមហ៊ុនក្នុងអាជីវកម្មការចិញ្ចឹមជ្រូក (Swine Business)៖
២. អត្ថប្រយោជន៍ដែលដៃគូរទទួលបានពីក្រុមហ៊ុន
ដូចនេះ សំរាប់អតិថិជនដែលមានចំណាប់អារម្មណ៌ ក្នុងការសហការចិញ្ចឹមជ្រូក ជាមួយក្រុមហ៊ុន អាចទាក់ទងមកកាន់ក្រុមហ៊ុនស៊ីភីបានដោយព័ត៌មានបន្ថែមសូមទាក់ទង៖