ភរិយារបស់ Justin Bieber រងការវាយប្រហារដោយអ្នកគាំទ្រ Selena Gomez

  • 2022-09-30 06:34:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Podcast Hailey បានរំឮកពីអ្វីដែលបានជួបប្រទះយ៉ាងតក់ស្លុត ដែលកើតឡើងនៅពេលដែលនាង និងស្វាមីនាង Justin Bieber ត្រូវបានអ្នកគាំទ្ររបស់ Selena Gomez វាយប្រហានៅក្នុងកម្មវិធី Met Gala ឆ្នាំ ២០២១

Hailey Bieber បានបង្ហាញខ្លួននៅលើ Podcast របស់ Alex Cooper ហើយបានចែករំលែក រាល់ បញ្ហាដែលទាក់ទងនឹងទំនាក់ទំនងរវាងនាង និងស្វាមី Justin Bieber ជាមួយនឹងតារាចម្រៀង Selena Gomez ។ នៅក្នុងការសន្ទនានេះ តារាម៉ូដែលស្រីរូបនេះបានរំឮកពីអ្វីដែលបានកើតឡើងនៅពេល ដែលនាងនិងស្វាមីរបស់នាងបានចូលរួមកម្មវិធី Met Gala ឆ្នាំ ២០២១ ត្រូវបានអ្នកគាំទ្ររបស់ Selena វាយប្រហាដោយការស្រែកហ៊ោបែកឡកលើយដាក់នាង និងស្វាមី ដែលធ្វើឱ្យអ្នកទាំងពីរ ភ្ញាក់ផ្អើល និងស្រឡាំងកាំងយ៉ាងខ្លាំង។

បន្ទាប់ពីជួបហេតុការណ៍បែបនេះ Hailey ក៏បានលើកឡោះងថា ទង្វើរបស់អ្នកគាំទ្រក្នុងកម្មវិធី Met Gala គឺបង្ហាញការមិនគោរព និងទង្វើឈ្លើយចំពោះនាង ណិងស្វាមី។ ក្នុងអំឡុងពេលនៃទំនាក់ទំនង ស្នេហា និងរៀបការជាមួយ Justin Bieber Hailey ត្រូវបានគេរិះគន់ឥតឈប់ឈរ ថែមទាំងត្រូវបាន ចោទប្រកាន់ថាជា "មនុស្សទីបី" ដែលជ្រៀតជ្រែកក្នុងទំនាក់ទំនងរវាងតារា Justin និង Selena ទៀតផង។

យ៉ាងណាមិញ នៅក្នុងបទសម្ភាសន៍នេះដែរ Hailey បានបញ្ជាក់ថា នាងមិនមែនជា "មនុស្សទីបី" និង "ព្យាយាមលួច" Justin Bieber ពី Selena ដូចដែលពាក្យចចាមអារ៉ាមជាច្រើនបានចោនប្រកាន់នោះទេ។ នាងក៏បានបង្ហើបដែរថា ទាំងនាងនាង និងស្វាមីបានដើរទៅមុខ ដោយគ្មានភាពប្រច័ណ្ឌផ្ទាល់ខ្លួនរវាងអ្នកទាំងពីរឡើយ គឺសុទ្ធតែកើតចេញពីក្ដីស្រឡាញ់ពិតប្រាកដរវាងនាង និងស្វាមី Justin

ប្រភព៖ Kenh14   ប្រែសម្រួល៖ Kesor