មានសេចក្ដីរាយការណ៍មកថា Jessi កំពុងត្រៀមខ្លួនបង្កើតក្រុមហ៊ុនថ្មីខ្លួនឯង
- 2022-10-07 02:53:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានសេចក្ដីរាយការណ៍មកថា Jessi កំពុងត្រៀមខ្លួនបង្កើតក្រុមហ៊ុនថ្មីខ្លួនឯង
ចន្លោះមិនឃើញ
ផ្អែកតាមអ្វីដែលបណ្ដាញផ្សព្វផ្សាយព័ត៌មានបានចេញផ្សាយនៅថ្ងៃទី០៧ ខែតុលា នេះ ឲ្យដឹងថា តារាចម្រៀងទោលដែលកំពុងមានឥទ្ធិពល Jessi កំពុងញាប់ដៃញាប់ជើង ត្រៀមបង្កើតក្រុមហ៊ុនរបស់នាងផ្ទាល់ហើយ បន្ទាប់ពីចាកចេញពីក្រុមហ៊ុន P-Nation របស់ PSY កាលពីខែកក្កដា ឆ្នាំនេះ។
កន្លងទៅ P-Nation បានប្រកាសពីការចាកចេញរបស់ Jessi ជាមួយនឹងមនោសញ្ចេតនាជ្រាលជ្រៅ ដោយលើកឡើងថា៖ «នាមជាតារារបស់ P-Nation Jesii បានពលីកម្លាំងកាយចិត្តពេញទំហឹង និងការប្រឹងប្រែងគ្មានដែនកំណត់ ចំពោះការងាររបស់នាង តាំអពីដើមរហូតដល់ពេលនេះ ហើយលទ្ធផលនេះបានធ្វើឲ្យនាងទទួលបានក្ដីស្រឡាញ់ពីអ្នកគាំទ្រគ្រប់ទីកន្លែង។ ការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់ Jessi បានក្លាយជាការលើកទួឹកចិត្តដ៏អស្ចារ្យចំពោះពួកយើងទាំងអស់គ្នានៅ P-Nation»។
ទន្ទឹមនឹងនោះដែរ ភ្លាមៗ បន្ទាប់ពីបានដើរចេញពី P-Nation តារាស្រីដ៏មានឥទ្ធិពលរូបនេះក៏បានលើកឡើងថានាងចង់សម្រាកមួយរយៈសិន ស្របបពេលត្រូវត្រៀមខ្លួនជាថ្មីជាមួយនឹងការងារជំហានបន្ទាប់។ យោងតាមសេចក្ដីរាយការណ៍ខាងលើ អ្នកគាំទ្រទាំងអស់របស់ Jessi ទំនងជាមិនត្រូវរង់ចាំរយៈពេលយូរទៀតទេ ព្រោះឆាប់ៗគ្រប់គ្នាប្រហែលជានឹងឃើញពីអ្វីថ្មីរបស់ Idol រូបនេះជាក់ជាមិនខាន៕