លាហើយ Single! ថ្ងៃនេះ Gong Hyo Jin និងគូស្នេហ៍វ័យក្មេងចូលរោងការហើយ

  • 2022-10-11 02:04:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង Gong Hyo Jin និងតារាចម្រៀង Kevin Og នឹង​ត្រូវ​ដឹកដៃគ្នា​ចូលរផងការហើយនៅ​ថ្ងៃនេះ​ ដែល​ពិធីត្រូវ​បាន​ប្រារព្ធឡើងក្នុង​ទីក្រុង New York

នៅ​ថ្ងៃទី១១ ខែតុលា ផលិតកម្ម Manangement SOOP របស់ Gong Hyo Jin បាន​បញ្ជាក់ការពិតថា៖ «វាជាការពិត​ដែល​គូស្នេហ៍មួយគូ​នេះ​រៀបការ​នឹង​គ្នានៅ​ក្នុងទីក្រុង New York នៅ​ថ្ងៃនេះ»

ទីបំផុតថ្ងៃដែលគូស្នេហ៍មួយគូនេះ​រង់ចាំ បានមក​ដល់ហើយ ក្រោយពួកគេសាងស្នេហ៍នឹងគ្នា​មួយរយៈមក។ Gong Hyo Jin និង Kevin Oh ទទួល​បាន​ការ​ចាប់អារម្មណ៍ខ្លាំង​បំផុត​នៅពេល​ពួកគេ​ប្រកាសទទួល​ស្គាល់ពីទំនាក់ទំនង​ស្នេហា​នេះ ដោយសារអ្នកទាំងពីរមាន​វ័យ​ខុសគ្នាឆ្ងាយ គឺដល់ទៅ ១០ឆ្នាំ។ ឯវិស័យការងារក៏ខុសគ្នា​ដែរ ពោលគឺម្នាក់មានអាជីពជាតារាសម្ដែង និងម្នាក់គឺជាតារាចម្រៀង និងអ្នកសរសេរបទចម្រៀង។

ទោះជាយ៉ាងណា រយៈពេល ៦ខែក្រោយពីព័ត៌មាននៃទំនាក់ទំនងរបស់ពួកគេ​ចេបែកធ្លាយ ​ពេលនេះ Gong Hyo Jin និង Kevin Oh នឹង​ក្លាយជា​ប្ដីប្រពន្ធនឹងគ្នា​ស្របច្បាប់ពីថ្ងៃនេះ​តទៅហើយ៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី