លោក សុី ជីនពីង មេដឹកនាំចិនដ៏មានឥទ្ធិពល ទំនងកាន់តំណែងជាប្រធានាធិបតីពេញមួយជីវិត
- 2022-10-12 02:45:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក សុី ជីនពីង មេដឹកនាំចិនដ៏មានឥទ្ធិពល ទំនងកាន់តំណែងជាប្រធានាធិបតីពេញមួយជីវិត
ចន្លោះមិនឃើញ
បក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាច រំពឹងថានឹងបន្តផ្តល់អាណត្តិជាប្រធានាធិបតី ក្នុងរយៈពេល ៥ឆ្នាំ ដល់លោកស៊ី ជីនពីង ដែលជាមេដឹកនាំចិនដ៏មានឥទ្ធិពលបំផុតបន្ទាប់ពីលោក ម៉ៅ សេទុង ។
ការកំណត់អាណត្តិប្រធានាធិបតី ត្រឹម២អាណត្តិ បានលុបចោលនៅក្នុងឆ្នាំ ២០១៨។ វាអាចទៅរួចដែលថាលោក ស៊ី ជីនពីង ក្នុងពេលបច្ចុប្បន្នលោកមានអាយុ ៦៩ឆ្នាំ នឹងកាន់តំណែងជាប្រធានាធិបតីពេញមួយជីវិត។ ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនេះ នឹងធ្វើឡើងនៅក្នុងសមាជបក្សកុម្មុយនិស្ត ក្នុងទីក្រុងប៉េកាំង គ្រោងចាប់ផ្តើមនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២ដែលជាកិច្ចប្រជុំដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់គណបក្សនេះ។
គួរឱ្យដឹងថា លោក ស៊ី ជីនពីង បច្ចុប្បន្នកំពុងកាន់តំណែងកំពូលចំនួន ៣ ៖
១. ប្រធានបក្សកុម្មុយនិស្តចិន។
២. ប្រធានាធិបតីចិន។
៣. ប្រធានគណៈកម្មាធិការយោធាមជ្ឈិមរបស់ចិន៕