Jin ប្រាប់ខ្ទេចពីមូលហេតុ បង្ហោះរូបថតអបអរខួបកំណើត តែជាប់មុខម្ចាស់ខួប Jimin ពាក់កណ្ដាល

  • 2022-10-14 03:36:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារៀងរាល់ឆ្នាំ សមាជិក BTS តែងបង្ហាញការសាទរ និងអបអរថ្ងៃខួបកំណើតឲ្យគ្នាទៅវិញទោមកមិនដែលខានឡើយ ហើយឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ។

នៅឆ្នាំ ២០២២នេះ Jin បាន​បង្ហោះរូបអបអរខួបកំណើត Jimin ចំថ្ងៃទី១៣ ខែតុលា លើ Weverse គ្រាន់តែ Post នៅពេលហាក់យូរជាងគេបន្តិច។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងរូប Jin បាន​បង្ហោះនោះ គឺ ជាប់ Jimin តែពាក់កណ្ដាល​ប៉ុណ្ណោះ។ ដូច្នេះគ្រប់គ្នា​ឆ្ងល់ថា ហេតុអ្វីបាន​ជា បងធំរូបនេះ​ ក្រ បង្ហោះអបអរប្អូនម្ល៉េះ?

ដោយដឹងថា Fan ឆ្ងល់ច្រើនពេក Jin ក៏បាន​បកស្រាយទាំងអស់តែម្ដងថា៖ «ខ្ញុំបានអបអរគាត់ (Jimin) ផ្ទាល់ដាច់ដោយឡែករួចហើយ ប៉ុន្តែបើខ្ញុំ​មិនបង្ហោះរូបទេ មនុស្សជា​ច្រើននឹង​និយាយថា ឬំនាក់ទំនងពួកយើង​មាន​បញ្ហា ដូច្នេះ​ខ្ញុំ​ក៏ប្រញាប់ Upload តែម្ដងទៅ។ ពួកយើង​ពិតជា​មាន​ទំនាក់ទំនងល្អណាស់។ បើក្នុងចំណោមពួកយើង មានអ្នកណាម្នាក់មិន Post ទេនៅថ្ងៃមុខ ចង់បញ្ជាក់ថា ពួកយើងនៅតែមាន​ទំនាក់ទំនងល្អនឹងគ្នាដូចដើម»។

នេះជា​ការស្រាយចម្ងល់ និងមន្ទិលរបស់ Jin អ្នកដែល​ដឹងច្បាស់ពីចិត្តអ្នកគាំទ្ររបស់ខ្លួន ថា​អាច​នឹង​គិតអ្វី​ប្រសិន​សមាជិក​ណា​មួយស្ងាត់ស្ងៀម។ ការបញ្ជាក់ខាងលើ ក៏ក្នុងបំណងកុំឲ្យគ្រប់គ្នា​បារម្ភនឹង​មិត្តភាព​បែប​បងប្អូនរបស់ BTS ដែរ ហើយទំនាក់ទំនងមួយនេះនឹង​នៅដដែលជា​ដរាបគ្មានថ្ងៃប្រែឡើយ៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី